Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំចិនថ្ងៃទី ១ ពេលរសៀល សិស្សនៅភ្នំពេញ អវត្តមានជិត ៤០% ច្រើនជាងពេលព្រឹក

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១០ កុម្ភៈ នេះ​ថា នៅ​ពេល​រសៀល​ថ្ងៃ​ទី ១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម នេះ សាលារៀន​នៅ​រាជធានី​ភ្នំពេញ មាន​សិស្ស​អវត្តមាន​ប្រមាណ​ជិត ៤០% និង គ្រូ ៦% ខណៈ​ពេល​ព្រឹក​មាន​ត្រឹម ៣៦% និង​គ្រូ​អវត្តមាន ៥% ប៉ុណ្ណោះ។

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ថា តាម​របាយការណ៍​ពី​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ នៅ​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី ១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម មាន​វត្តមាន​គ្រូ​មក​បង្រៀន​សម្រាប់​បឋម​សិក្សា​មាន ៩៥% និង​សិស្ស​មក​រៀន​មាន ៦៤%។ ចំណែក​គ្រូ​មធ្យមសិក្សា​វិញ​មក​បង្រៀន​ចំនួន ៨៨% និង​សិស្ស​មក​រៀន​មាន ៧២%។ សម្រាប់​ពេល​រសៀល​ថ្ងៃនេះ សម្រាប់​គ្រូ​បឋម​មក​បង្រៀន​មាន ៩៤% និង​សិស្ស​មក​រៀន ៦២% ថយ​ចុះ​ជាង​ពេលព្រឹក និង​គ្រូ​មធ្យម​មក​បង្រៀន​មាន ៨៩% និង​សិស្ស​មក​រៀន​មាន ៧០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ទៀត​ថា «យើង​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ហើយ តែ​ជា​ធម្មតា​ឪពុក​ម្ដាយ​សិស្ស​គាត់​ទៅ​លេង​ស្រុក ឬ ទៅ​កម្សាន្ត​ផ្សេងៗ គឺ​សិស្ស​ត្រូវ​ទៅ​តាម​ឪពុកម្ដាយ​ហើយ»។

លោក​ប្រធាន​មន្ទីរ បាន​បន្ថែម​ថា មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​មក​ដល់ មន្ទីរ តែងតែ​រៀបចំ​កិច្ចប្រជុំ​ជា​មួយ​នាយក​សាលា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ណែនាំ​ឱ្យ​សាលា​នីមួយៗ ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​សិស្ស និង​គ្រូ ឱ្យ​បាន​យល់​ច្បាស់ ពិសេស​នៅ​ពេល​ម៉ោង​គោរព​ទង់ជាតិ​ថា បុណ្យចូលឆ្នាំ​ចិន​នេះ មិនមែន​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្មែរ​យើង​ទេ។ ដូចនេះ​លោកគ្រូ​អ្នកគ្រូ ត្រូវ​មក​បង្រៀន និង​សិស្សានុសិស្ស ត្រូវ​មក​រៀន​ដូច​ថ្ងៃ​ធម្មតា​ដែរ។

លោក​បាន​បន្ថែម​ទៀត​ថា បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំនេះ មន្ទីរ មិន​បាន​បង្កើត​គណៈកម្មការ​ឃ្លាំមើល​តាម​សាលា​នៅ​រាជធានី​ភ្នំពេញ ដូច​ឆ្នាំ​មុនៗ ទេ ដោយ​ឱ្យ​តាម​សាលា​នានា​មាន​ភាព​ម្ចាស់ការ​ក្នុង​ការ​គ្រប់គ្រង​ការ​បង្រៀន និង​រៀន​រៀងៗ ខ្លួន។ ប៉ុន្តែ​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់ ត្រូវ​រាយការណ៍​តាម​គ្រុប​តេ​ឡេ​ក្រាម ២ ដង ក្នុង ១ ថ្ងៃ គឺ​ពេលព្រឹក និង​ពេល​រសៀល​មក​មន្ទីរ ដើម្បី​គ្រប់គ្រង​វត្តមាន​គ្រូ និង​សិស្ស ឱ្យ​បាន​ល្អ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​មាតាបិតា និង​អាណាព្យាបាល​សិស្ស បញ្ជូន​កូនៗ មក​រៀន​ឱ្យ​បាន​គ្រប់ៗ គ្នា នៅ​ថ្ងៃ​សែន​ចិន និង​បុណ្យចូលឆ្នាំ​ចិន។

លោកស្រី បាន​ណែនាំ​ដល់​សាលារៀន ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ឈប់សម្រាក​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល។ ជាមួយ​គ្នា​នេះ​ដែរ ត្រូវ​គ្រប់គ្រង​សិស្សានុសិស្ស និង​បញ្ជី​វត្តមាន ឱ្យ​បាន​ត្រឹមត្រូវ។ សិស្ស​ដែល​ចង់​ឈប់សម្រាក ត្រូវតែ​សុំច្បាប់ បើ​មិន​ដូច្នេះ​ទេ នឹង​កំណត់​ជា​ការ​ឈប់​ដោយ​អវត្តមាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣២ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម