ព័ត៌មានជាតិ
តើមន្ត្រីកំពុងមានឋានៈ តួនាទីណាខ្លះអាចកាន់កាប់ប្រើប្រាស់អាវុធខ្លីបាន?
បន្ទាប់ពីមានករណីមេធាវីម្នាក់បានបាញ់សម្លាប់សង្សាខ្លួនរួចបាញ់សម្លាប់ខ្លួនឯងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវលេខ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញរួចមកមានការចោទសួរជាច្រើនថាតើមេធាវីអាចមានសិទ្ធិកាន់កាប់ប្រើប្រាស់អាវុធខ្លីបានដែរឬទេ។

តើមន្ត្រីកំពុងមានឋានៈ តួនាទីណាខ្លះអនុញ្ញាតឱ្យកាន់កាប់ប្រើប្រាស់អាវុធខ្លីយក តាមខ្លួនបាន?
ពាក់ព័ន្ធបញ្ហានេះកាលពីថ្ងៃទី៩កម្ភៈនាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺ ជូនសាធារណជនបានចេញសេចក្តីបំភ្លឺព័ត៌មានជូនសាធារណជនថាអនុក្រឹត្យលេខ ០៣៨អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៩ បាននិរាករណ៍ ជំនួសដោយអនុក្រឹត្យថ្មីលេខ ១៥៨ អនក្របក ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៨ ស្តីពីនីតិវិធី និងលក្ខខណ្ឌការគ្រប់គ្រង ការប្រើប្រាស់ អាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ របស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ និងមន្ត្រី។ មាត្រា ៨ ចែងថា ត្រូវបានអនុញ្ញាតឱ្យមន្ត្រី ដែលកំពុងមានឋានៈ តួនាទី កាន់កាប់ប្រើប្រាស់អាវុធខ្លីយក តាមខ្លួន មួយនាក់ មួយដើម និងគ្រាប់មិនលើសពី ០២បង់ តាមការកំណត់ ដូចខាងក្រោម៖
– ប្រធាន អនុប្រធាន និងសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងព្រះបរមរាជវាំង
– ប្រធាន អនុប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល ប្រធាន អនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ ប្រធានតុលាការ រាជធានី ខេត្ត និងព្រះរាជអាជ្ញាអមតុលាការរាជធានី ខេត្ត
– សមាជិករាជរដ្ឋាភិបាល អគ្គលេខាធិការរាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ និងមន្ត្រីដែលកំពុងមានឋានៈ តួនាទីស្មើនឹងមុខតំណែងទាំងនេះ នៃក្រសួង ស្ថាប័នសាធារណៈ
– អភិបាល អភិបាលរងរាជធានី ខេត្ត និង អភិបាលក្រុង ស្រុក ខណ្ឌ
– សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។
ពិនិត្យលើច្បាប់ និងអនុក្រឹត្យឃើញថាតួនាទីជាមេធាវីពុំមានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់អាវុធបានឡើយ។ ដោយឡែកករណីមេធាវីមួយចំនួនដែលបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធខ្លីយកតាមខ្លួននោះ ដោយសារបុគ្គល ទាំងនោះមានមុខងារបន្ថែមជាទីប្រឹក្សា ឬជំនួយការនៅក្នុងក្រសួង ស្ថាប័នរាជរដ្ឋាភិបាលដែលមានឋានៈ ឬតួនាទី ស្មើអាចប្រើប្រាស់អាវុធខ្លីយកតាមខ្លួនបាន។
នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ រង់ចាំទទួលស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមបញ្ចេញមតិយោបល់ កែលម្អក្នុងន័យស្ថាបនាដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ