Connect with us

ព័ត៌មានជាតិ

នៅ​ឆ្នាំ​២០២៥! វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​នឹង​មាន​កំណើន​ការងារ​ខ្ពស់ ខណៈ​វិស័យ​កសិកម្ម​ធ្លាក់ចុះ

បានផុស

នៅ

បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ឆ្នាំ​២០២៤ បានឱ្យដឹងថា ចំនួន​អ្នកមាន​ការងារ​អាយុ​ចាប់ពី​១៥-៦៤​ឆ្នាំ លើ​វិស័យ​កសិកម្ម​មានការ​ធ្លាក់​ចុះ​ពី​៣៥,៥%​នៅ​ឆ្នាំ​២០១៨ មក​ត្រឹម​២៧,៥% នៅ​ឆ្នាំ​២០២៥​។ ដោយឡែក​វិស័យ​ឧស្សាហកម្ម​បាន​កើនឡើង​ពី​២៦,៥% នៅ​ឆ្នាំ​២០១៨ ដល់​៣១,៤% នៅ​ឆ្នាំ​២០២៥​។ រី​ឯក​វិស័យ​សេវាកម្ម​ក៏មាន​ការកើនឡើង​ផងដែរ​គឺ​ពី​៣៨% ដល់​៤១,១%​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើតាម​ការចុះផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារការងារ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២៤ របស់​ក្រសួង​ការងារ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។

បើតាម​ការ​ព្យាករ​បាន​បញ្ជាក់ថា ចន្លោះ​ឆ្នាំ​២០២៤-២០២៦​ខាងមុខ កម្ពុជា​អាច​បឹង​បង្កើត​ការងារ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២៣,៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។ កំណើន​ការងារ​ជា​មធ្យម​ប្រមាណ​២,៥%​ក្នុង​មួយឆ្នាំ​នឹងធ្វើ​ឱ្យចំ​នួន​អ្នកមាន​ការងារ​សរុប​កើន​ឡើងដល់​ប្រមាណ​១០,២​លាន​នាក់​នៅ​ឆ្នាំ​២០២៦​។

គួរ​កត់សម្គាល់​ដែរ​ថា វិស័យ​ឧស្សាហកម្ម​ដែល​ជា​ក្បាលម៉ាស៊ីន​បង្កើត​ការងារ​ត្រូវបាន​ព្យាករ​ថា នឹង​បង្កើត​ការងារ​ប្រមាណ​១៦,៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ឬ​ស្មើនឹង​អត្រាកំណើន​ការងារ​៥,៧%​។ រីឯ​វិស័យ​សេវាកម្ម​វិញ ត្រូវបាន​រំពឹងថា​នឹង​បង្កើត​ការងារ​ប្រមាណ​១៦,៧​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ស្មើនឹង​អត្រាកំណើន​ការងារ​៤,៤%​។ និន្នាការ​កំណើន​ការងារ​នៅក្នុង​វិស័យ​ទាំង​២​នេះ គឺ​ដោយសារ​ការកើនឡើង​នៃ​តម្រូវការ​ក្នុងការ​ពង្រីក​ផលិតកម្ម​និង​អាជីវកម្ម ព្រមទាំង​ការផ្លាស់ប្តូរ​ការងារ​ពី​វិស័យ​កសិកម្ម ដែល​ត្រូវបាន​ព្យាករ​ថា​ចំនួន​ការងារ​នឹង​ថយ​ចុះ​ប្រមាណ​៩,៨​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​ស្មើនឹង​អត្រា​ថយចុះ​ការងារ​៣,៥%​ក្នុង​មួយឆ្នាំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម១៤ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៣៥ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម