Connect with us

ព័ត៌មានជាតិ

​ក្រសួងធនធានទឹក និងឧតុនិយម៖ សីតុណ្ហភាពចុះត្រជាក់​នៅពេលព្រឹក​

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា ទ្រនុង​សម្ពាធខ្ពស់​ពីប្រទេស​ចិន និងខ្យល់មូសុងឦសាន​បន្តបង្កើនឥទ្ធិពល​ និងល្បឿនបក់​មកលើកម្ពុជា ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន​ធាតុអាកាសត្រជាក់នៅពេលព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាពី២០-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ​នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ខេត្តប៉ៃលិន ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមារង្វង់១៩°C។

ចំណែកឯតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី១៧-២៥°C សីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយ នៅថ្ងៃ​ទី​១២-១៣ ខែកុម្ភៈ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាស​ត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៧-១៩°C ហើយខ្យល់​បក់មកពីទិស​ឦសាន​ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។

ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី ខណៈរលកសមុទ្រ​មានកម្ពស់​ពី០,៧៥-១,៧៥ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៣៦ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម