ព័ត៌មានជាតិ
ដើមឆ្នាំ ២០២៤ កម្ពុជា នាំចេញទំនិញទៅទីផ្សារអាមេរិកកើនឡើងជាង ១១ភាគរយ
គិតត្រឹមរយៈពេល១ខែមករា ដើមឆ្នាំ ២០២៤ កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអាមេរិក សម្រេចបានទំហំទឹកប្រាក់ប្រមាណជាង ៦២៦លានដុល្លារ កើនឡើងចំនួន ១១,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួនជាង ៥៦២លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រភពដដែលបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងខែមករា មានចំនួនសរុប ៦៤៤លានដុល្លារ ក្នុងនោះកម្ពុជាមានចេញទៅអាមេរិក មានចំនួន ៦២៦លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១៧លានដុល្លារ មានការកើនឡើងចំនួន ១០,៨ភាគរយ។
ចំពោះទំនិញសំខាន់ៗដែលកម្ពុជា នាំទៅអាមេរិក មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
អាមេរិក គឺជាទីផ្សារដ៏ធំជាងគេ ដែលបានទទួលទិញទំនិញរបស់កម្ពុជានៅឆ្នាំ ២០២៣។ ក្នុងនោះ សម្រាប់ខែ ធ្នូ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង ៧៥៣លានដុល្លារ ស្មើនឹង ០,៣% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៧៥១ លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាងវៀតណាម ចិន និងជប៉ុនជាដើម។
ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក មានដំណើរការល្អ ពោលគឺសម្រេចបានជិត ៨,៩០ពាន់លានដុល្លារ រយៈពេល ១២ខែ ឆ្នាំ ២០២៣ ស្មើនឹង ០,៨% បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ៨,៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក