Connect with us

ព័ត៌មានជាតិ

អំឡុងពេលចូលឆ្នាំចិន មានអគ្គិភ័យកើតឡើង ១៣ករណី

បានផុស

នៅ

តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ​ នៃពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤ នេះ មានករណីអគ្គីភ័យកើតឡើងចំនួន ១៣ករណី ហើយបើធៀបទៅនឹង ឆ្នាំ២០២៣ គឺមានចំនួនស្មើគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែល បានបញ្ជាក់ថា ករណីអគ្គិភ័យទាំង ១៣លើកនេះ បានបណ្តាលឱ្យ ឆេះផ្ទះចំនួន៩ខ្នង បន្ទប់ចំនួន២ ម៉ូតូ ៣គ្រឿង និងផ្ទះសិប្បកម្ម ១ខ្នង។ ចំពោះ មូលហេតុដែលនាំឱ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនីចំនួន ៦លើក ប្រើប្រាស់ភ្លើងចំនួន ៥លើក និង២លើកទៀតមន្ត្រីជំនាញនៅមិនទាន់រកមូលហេតុឃើញនៅឡើយទេ។ សម្រាប់ហេតុការណ៍ទាំងនេះដែរ មិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះឡើយ។

គួររម្លឹកឡើងវិញថា នៅមុនពេលពិធីបុណ្យចូលឆ្នាំចិន ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញសេក្តីណែនាំឱ្យទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ត្រូវប្រុងប្រយ័ត្នចំពោះការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម