Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំការប្រឡងជ្រើសរើស មន្ត្រីរាជការស៊ីវិល ៥ ក្រសួងស្ថាប័ន

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រឡងប្រជែង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​រៀបចំ​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង ស្ថាប័ន ចំនួន ៥ រួមមាន​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍​ជនបទ​, និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែល​ជា​ថ្នាក់​ដឹកនាំ​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍​ជនបទ​, រួម​ទាំង​មន្ត្រី​បច្ចេកទេស​ជា​ច្រើន​រូប​របស់​ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួង​ពាក់ព័ន្ធ សរុប​ចំនួន​ប្រមាណ ១២០ នាក់។

កិច្ច​ប្រជុំ​បាន​ដំណើរការ​ទៅ​ដោយ​ការ​ធ្វើ​របាយការណ៍ និង​ពិភាក្សា ដើម្បី​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការ​ប្រឡងប្រជែង រួម​ទាំង​នីតិវិធី​នានា​អនុលោម​គោលការណ៍​មាន​ចែង ហើយ​ដើរ​ស្រប​តាម​និយាម​នីតិវិធី​ប្រតិបត្តិ ក្នុង​ការ​កែលម្អ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ដែល​ជា​ទស្សនវិស័យ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នៃ​រដ្ឋសភា បាន​យក​យន្តការ​កែលម្អ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រីរាជការ ជា​វិធានការ​គន្លឹះ​មួយ ក្នុង​គោលដៅ​កែទម្រង់​រដ្ឋបាល​សាធារណៈ។ ជាង​នេះ​ទៅ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​មុខងារ​សាធារណៈ មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ផ្តល់​ឱកាស​ស្មើៗ គ្នា ក្នុង​ការ​ប្រឡងប្រជែង​ជា​មន្ត្រីរាជការ​ស៊ីវិល ជា​បន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម