ព័ត៌មានជាតិ
ចូលឆ្នាំចិន ៣ ថ្ងៃ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៧ ម៉ឺននាក់
ចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ គិតត្រឹមរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន -វៀមណាម ខេត្តកែបទទួល បានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧៣,១៤៥ នាក់ កើនឡើង ៨.៣៦% បើធ្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣ ដែលមានចំនួនតែ ៦៧,០៣០ នាក់។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបន្តឱ្យដឹងថា ភ្ញៀវទេសចរ ភាគច្រើនបានញ្ជើញទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ឆ្នេរសមុទ្រអង្កោល ដែលជារមណីយដ្ឋានថ្មី ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនមកលេងកម្សាន្ត។ ក្រៅពីនេះ ភ្ញៀវទេសចរ ក៏បានមកកំសាន្តលេង ឆ្នេរសមុទ្រក្រុងកែប និងតំបន់រមណីយដ្ឋាន ផ្សេងៗទៀត ក្នុងខេត្តកែប ផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ រូបនេះ បានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរជាតិ ដែលមកលេងកម្សាន្ត នៅខេត្តកែប ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៧២,៤៩៤នាក់ កើនឡើង ៩.៥១% នេះបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៦៦,១៩៤នាក់។

ចំពោះភ្ញៀវទេសចរអន្តរជាតិវិញ គឺមានចំនួន ៦៥១នាក់ ថយចុះ ២២.១២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួន ៨៣៦ នាក់៕
អត្ថបទ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ