Connect with us

ព័ត៌មានជាតិ

មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម ចុះបាញ់ថ្នាំសម្លាប់មេរោគ ខណៈសង្ស័យថាមានជំងឺផ្តាសាយបក្សី ក្នុងឃុំកោះសូទិន  

បានផុស

នៅ

មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចុះផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មេរោគនៅ ក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ក្រោយពីមានការសង្ស័យថា មានផ្ទុះជម្ងឺឆ្លងផ្តាសាយបក្សី នៅក្នុងតំបន់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលដំណឹងថា អ្នកចិញ្ចឹមសត្វមាន់ជាលក្ខណៈគ្រួសាររស់នៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន មានអាការៈថប់ដង្ហើម និងក្តៅខ្លួន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម លោក នង ម៉េងហ៊ាង បានដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគ និងផ្សព្វផ្សាយពីវិធានបង្ការការពារ នៅតំបន់ដែលសង្ស័យថាខ្លាចមានជងឺឆ្លងផ្តាសាយបក្សី ព្រោះមានសត្វមាន់ ទា ស្លាប់ជាបន្តបន្ទាប់។ លោក នង ម៉េងហ៊ាង បានប្រាប់ឱ្យដឹងថា ការចុះមកតំបន់នេះ បាញ់ថ្នាំសម្លាប់មេរោគ គឺដើម្បីបង្ការការពារឆ្លងជំងឺផ្សេងៗកើតលើបក្សី ដែលសង្ស័យខ្លាចមានជំងឺឆ្លងផ្តាសាយបក្សីផ្ទុះឡើង។

ពលរដ្ឋរស់នៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងកក់ក្តៅពេលឃើញមានមន្ត្រីជំនាញពេទ្យសត្វចុះមកអន្តរាគមន៍បាញ់ថ្នាំសម្លាប់មេរោគតាមខ្នងផ្ទះ ដែលកន្លងមកធ្លាប់មានសត្វមាន់ ទា ស្លាប់ជាបន្តបន្ទាប់។

ក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគបង្ការជំងឺឆ្លងផ្តាសាយបក្សីនៅតំបន់នេះ មន្ត្រីជំនាញពេទ្យសត្វ ក៍បានផ្សព្វផ្សាយ និងអំពាវនាវ ឱ្យប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វទាំងអស់ រួមទាំងកន្លែងសត្វត្តឃាត ទាំងអស់ ចេះតាមដានសុខភាពសត្វចិញ្ចឹម និងសម្អាតបរិស្ថានជុំវិញ។ ប្រសិនបើមានការសង្ស័យ ឬសត្វបក្សីងាប់ ត្រូវសហការ និងរាយការណ៍ មកមន្ត្រីពេទ្យភូមិភ្លាមៗ ដើម្បីរួមគ្នាចាត់វិធានការការពារទប់ស្កាត់ជំងឺមួយនេះកុំឱ្យឆ្លងរីករាលដាលបន្តទៀត៕

អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម