ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូលជាង ១២១ លានដុល្លារ ពីការនាំចេញកៅស៊ូនៅខែដំបូងឆ្នាំនេះ
កម្ពុជាទទួលបានប្រាក់ចំណូលជាង ១២១ លានដុល្លារ (១២១.១៩៧.០០០) ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូនៅក្នុងរយៈពេល១ ខែមករា ឆ្នាំ ២០២៤ ចំនួនេះកើនឡើង ១២៣.៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាលោក ម៉ែន សុភក្ដិ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែកុម្ភ ឆ្នាំ ២០២៤ នេះថា តម្លៃកៅស៊ូបច្ចុប្បន្នលក់បានជាង ១.៤០០ ដុល្លារក្នុង១ តោន ដែលលោកអះអាងថា ការនាំចេញមានដំណើរការល្អ ខណៈកំណើននាំចេញកៅស៊ូកើនឡើង ដោយសារផ្ទៃដីពេញវ័យរបស់កៅស៊ូឱ្យផលកើនឡើងដែលមានការបើកជៀជ័រច្រើន ទើបធ្វើឱ្យបរិមាណផលិតផលក៏កើនឡើងដែរ។
លោក អោក សាវឿន កសិករដាំកៅស៊ូ ៥ ហិកតា នៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា តម្លៃជ័រកៅស៊ូលោកលក់បាន ២ ១០០ រៀល ក្នុង១គីឡូ (០១ថ្ងៃថ្លឹង) ខណៈ១ យប់បាន ២.២០០។
លោកប្រាប់ថា តម្លៃនៅឆ្នាំនេះ មានភាពនឹងនរល្អ មិនដូចឆ្នាំមុនៗ ឡើងចុះគ្រប់ពេលវេលាដែលពេលខ្លះលក់បានតែ ១.៨០០ រៀល ក្នុង១ គីឡូ (០១ថ្ងៃថ្លឹង)។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា តម្លៃនេះ សម្រាប់រូបលោក គឺអាចទប់ទល់បាន ប៉ុន្តែមិនអាចឱ្យចំណេញច្រើននោះទេ ដោយសារលោកត្រូវចំណាយទៅលើការទិញជី ថ្នាំ និងកម្លាំងពលកម្មផ្សេងៗ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទំហំផ្ទៃដីដាំកៅស៊ូក្នុងឆ្នាំ ២០២៣ សរុបជាង ៤០ ម៉ឺនហិកតា។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូទទួលបានទឹកប្រាក់ជាង ៩១៨ លានដុល្លារ (៩១៨ ៨៩៥ ០០០) កើនឡើងជិត ៧០ ភាគរយ ធៀបនឹងឆ្នាំ ២០២២៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក