Connect with us

ព័ត៌មានជាតិ

នៅថ្ងៃទី០១ មីនា ខាងមុខ ត្រៀមចេញយុទ្ធនាការសំអាតបឹងទន្លេសាប

បានផុស

នៅ

ដើម្បី​ការ​ពារ​ត្រី​ដែល​ជា​ប្រភព​ចំណូល​អាហារូបត្ថម្ភ​ដ៏​សំខាន់​មួយ​របស់ប្រជា​ពលរដ្ឋ​កម្ពុជា លោក​ អ៊ាង​ សុផល្លែត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថានបាន​ឲ្យដឹងថា ក្រសួងបរិស្ថានកំពុង​ត្រៀម​ដាក់​ចេញ​នូវ​យុទ្ធនាការ​សំអាត​បឹង​ទន្លេសាបនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាង​មុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ពិភាក្សាជាមួយ​មន្រ្តី​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្មគម្រោង (UNOPS) នៅ​ទីស្តីការក្រសួងបរិស្ថាន​កាលពី​រ​សៀល​ថ្ងៃទី ១២ ខែកុម្ភៈ នេះ លោក អ៊ាង សុផល្លែត បាន​លើក​ឡើង​ថា ត្រីគឺ​ជា​​ប្រភព​អាហារូបត្ថម្ភ​ដ៏​ចម្បង​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដូច្នេះ​ដើម្បី​ការពារ​បាន​នូវ​​ប្រភព​ទ្រទ្រង់​សុខភាព​ប្រជាពលរដ្ឋ ក្រសួង​បរិស្ថាន​បាន​នឹង​កំពុង​ត្រៀម​ដាក់​ចេញ​នូវ​យុទ្ធនាការ​សំអាត​បឹង​ទន្លេសាប នៅ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ជំហាន​ទី១ នៃការ​កាត់​បន្ថយ​សំណល់​ប្លាស្ទិក​នៅ​លើ​គោក តាមរយៈ​យុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំ​មិន​​ប្រើប្រាស់​ថង់ប្លាស្ទិកទេ» ដែល​មាន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ចូលរួម​ជាង ៤លាននាក់។

លោករដ្ឋមន្រ្តី​បន្ត​ថា ជា​មួយ​ភាព​ស្អាត​កើត​ចេញ​ពី​​សាមគ្គីភាពនិង​កម្លាំង​នៃការរួបរួមចិត្តជាធ្លុងមួយ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​ស្អាត​ទាំង​នៅលើគោក ក្នុងទឹក និង​​អាកាស ហើយ​មរតក​ស្អាត​នឹងបន្ត​ទៅ​អ្នកជំនាន់ក្រោយ​ហើយ​សាយភាយទៅប្រទេសជុំវិញក្នុងតំបន់អាស៊ី។

នៅ​ចំពោះមុខលោករដ្ឋមន្ត្រី​ កញ្ញា អ៉ីដា ក្រាចា (Eda Kraja) អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា-ឡាវ នៃ​ការិយាល័យ​អង្គការ​​សហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង UNOPS បាន​គូស​បញ្ជាក់​ពី​វត្ថុបំណង​នៃ​ជំនួបដើម្បី​បន្ត និង​​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រសួងបរិស្ថាន អនុលោម​តាម​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​២០២៣-​២០២៨​​។

លើស​ពី​នេះ កញ្ញាក៏បានបង្ហាញពីចំណាប់អារម្មណ៍ចង់​ស្វែង​យល់​បន្ថែម​ពី​ការងារ​អាទិភាព​ដើម្បី​ផ្សារ​ភ្ជាប់​ជា​មួយ​គម្រោង​ជា​សកល​​ផ្សេង​ៗ​ទៀត​របស់ UNOPS តាមរយៈ​ការ​សម្របសម្រួល​គម្រោង​ការងារ​ជាមួយ​ដៃគូជា​ច្រើន​ដូចជា មូល​និធិ​អាកាសធាតុ​បៃតង(GCF), ភាព​ជា​ដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌល​អាកាសធាតុទីក្រុង​Copenhagen​​ ជា​ដើម។

ជា​ការ​ឆ្លើយ​តប លោក អ៊ាង​ សុផល្លែត បាន​អរគុណ​ចំពោះ​ដៃ​គូអភិវឌ្ឍន៍​ដែល​កន្លង​មក ​បានរួមចំណែក​ជាមួយវិស័យបរិស្ថាន និងបានបង្ហាញជូនអំពីភាពជោគជ័យ​នៃការប្រែប្រួល​ឥរិយាបថ​របស់សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​កម្ពុជា​ចំពោះ​ការកាត់បន្ថយ​ការប្រើប្រាស់ប្លាស្ទិក ការរៀប​ចំទុក​ដាក់​សំរាម និង​ការបែងចែកសំរាម​បានត្រឹមត្រូវដើម្បីធានាបាននូវភាពស្អាត​ពី​បរិវេណ​ជុំវិញផ្ទះ សាលារៀន វត្តអារាម រួមនឹងសហគមន៍មូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម