ព័ត៌មានជាតិ
សំរាមផ្សារព្រែកសណ្តែក ក្នុងស្រុកស៊ីធរកណ្តាល កំពុងចោទជាបញ្ហា
សំរាមផ្សារព្រែកសណ្តែក ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កំពុងចោទជាបញ្ហា ខណៈអ្នកគ្រប់គ្រងផ្សារដែលយកភាស៊ីម៉ូតូ សំរាម យកទៅកាយចូលទឹកទន្លេ ដែលស្ថិតនៅចំណុចព្រំប្រទល់ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ភ្ជាប់រវាង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋ សិស្សសាលា និងអាជីវករផ្សារព្រែកសណ្តែក បានរិះគន់ចំពោះអ្នកប្រមូលភាស៊ី គ្រប់គ្រងសំរាម និងផ្ញើម៉ូតូ ដែលកាយសំរាមពីមាត់ច្រាំងចូលទឹកទន្លេ ដែលធ្វើឱ្យប៉ះពាល់សោភ័ណភាពដងទន្លេតូច និងជះក្លិនស្អុយពេញបរិស្ថានជុំវិញ។ ប្រជាពលរដ្ឋបន្តថា បញ្ហាសំរាមចោលចូលទៅក្នុងទន្លេតូចនេះ បានកើតជាយូរឆ្នាំមកហើយ ប៉ុន្ដែ គ្មានដំណោះស្រាយ ឬអាជ្ញាធររៀបចំឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានជុំវិញនោះទេ ពោល គឺអ្នកប្រមូលសំរាមទាំងនោះ មិនបានយកទៅទុកដាក់ឱ្យបានត្រឹមត្រូវឡើយ។

សំរាមជាច្រើនប្រភេទដែលបោះចោលចូលទន្លេនោះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកដំណើរ សិស្សសាលា និងបរិស្ថានជុំវិញជះក្លិនស្អុយ ហើយកន្លែងគំនរសំរាមនេះ ក៏ជាកំពង់ចំលងទូករវាងអ្នកស្រុកកោះសូទិន ក្នុងឃុំល្វេ ឆ្លងមកកាន់ផ្សារព្រែកសណ្តែកនេះ។ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេតូចនេះ ដែលជាដៃទន្លេចាក់ពីទន្លេមេគង្គឆ្ពោះទៅខេត្តព្រៃវែង បានលើកឡើងថា ឱ្យតែរដូវទឹកឡើង គឺសំរាមនៅទីនោះ បានអណ្តែតពេញផ្ទៃដី ហើយជះក្លិនស្អុយពេញតំបន់នោះ ដែលបណ្តាលឱ្យបាត់បង់សោភ័ណភាពធម្មជាតិ ព្រមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈថែមទៀត។

ប្រជាពលរដ្ឋរស់នៅតំបន់នោះ ស្នើសុំឱ្យអាជ្ញាធរថ្នាក់ខេត្ត និងមន្ទីរបរិស្ថានខេត្តព្រៃវែង មេត្តាជួយសិក្សារកមធ្យោបាយដោះស្រាយបញ្ហាសំរាមផ្សារព្រែកសណ្តែកផង ព្រោះសំរាមទាំងអស់នេះ បានបោះចោលកន្លែងនោះយូរឆ្នាំមកហើយ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក