Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រ ការកសាងមូលធនមនុស្សក្នុងវិស័យអធិការកិច្ច

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រ ការកសាងមូលធនមនុស្សក្នុងវិស័យអធិការកិច្ច។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​ក្រសួង​អធិការ​កិច្ច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការកសាងមូលធនមនុស្សក្នុងវិស័យអធិការកិច្ច ដោយសម្ដេចបញ្ជាក់ថា ត្រូវធ្វើឱ្យបាន ធ្វើឱ្យខ្លាំង ព្រោះបើអ្នកទៅត្រួតពិនិត្យគេអសមត្ថភាព នោះក៏មិនអាចវាយតម្លៃត្រឹមត្រូវ នាំឱ្យខូចការ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “ខ្លាចបំផុតយកឯកសារដែលត្រឹមត្រូវយកឱ្យអ្នកមិនច្បាស់កែ អ្នកមិនច្បាស់ខ្លះអត់ហ៊ាន តែអ្នកមិនច្បាស់ខ្លះហ៊ាន ហើយហ៊ានហ្នឹង គឺរឹងណាស់។ អ៊ីចឹងធ្វើឱ្យខូចការទាំងអស់ ទីបំផុតជំនាញលែងច្បាស់លាស់ គេធ្វើពីក្រោមច្បាស់លាស់ ឡើងទៅលើវាយតម្លៃខុស ផ្អែកទៅលើការងារមិនច្បាស់លាស់ ធ្វើឱ្យថ្នាក់ក្រោមក៏បាក់ទឹកចិត្ត ឬមួយកែប្រព័ន្ធការងារពីច្បាស់លាស់ទៅមិនច្បាស់លាស់”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “អង្គភាពអធិការកិច្ច ទី១ ត្រូវមានធនធានមនុស្សច្បាស់លាស់ដើម្បីធ្វើការងារនេះ ហើយត្រូវយកចិត្តទុកដាក់ឱ្យមែនទែន ព្រោះបើយើងមិនច្បាស់ ទៅចាប់ ទៅឱ្យយោបល់អ្នកណា អត់ច្បាស់ ទាំងអស់តែម្ដង។ កិច្ចការងារនេះ ត្រូវពង្រឹងដែលមានវិទ្យាស្ថានអធិការកិច្ច ក៏ដូចជាតាមមន្ទីរស្ថាប័នដើរតួ ហើយក្រសួងស្ថាប័ននីមួយៗត្រូវមានវិធានការ”។

គួរបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ក្នុងនោះបានកំណត់យកធនធានមនុស្សជាគ្រឹះ និងមធ្យោបាយ សំខាន់ទី១ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ មន្ត្រីគ្រប់រូបត្រូវមាន ចំណេះដឹង សមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកជំនាញអធិការកិច្ច និងជំនាញបច្ចេកវិទ្យា អត្តាភិវឌ្ឍ ព្រមទាំងមានលក្ខណៈសម្បត្តិ សីលធម៌ និងគុណធម៌ ទើបជាមូលដ្ឋានគ្រឹះ នៃការពង្រឹង និង លើកកម្ពស់សមត្ថភាពស្ថាប័ន ប្រកបដោយចីរភាព និងភាពធន់ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍ របស់សង្គមជាតិនៅក្នុងយុគសម័យបដិវត្តឧស្សាហកម្ម៤.០ និងឌីជីថលូបនីយកម្មស្ថាប័នសាធារណៈ។ មន្ត្រីអធិការកិច្ច ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ មានមនសិការការងារ ឆន្ទៈម្ចាស់ការ សុចរិតភាព និងភាពស្អាតស្អំ ដើម្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម អភិក្រមទាំង៥ របស់ សម្តេចតេជោ គឺ “ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម