Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា ឆ្នាំ ២០២៤នេះ​ ជាឆ្នាំពង្រឹងក្រសួង-ស្ថាប័ន និងកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង

បានផុស

នៅ

ជាថ្មីម្ដងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ ២០២៤នេះ ជាឆ្នាំដែលត្រូវពង្រឹងក្រសួង-ស្ថាប័នទាំងអស់ ពិសេសទៅលើការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបិទសន្និបាតក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះ សម្ដេចនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ ការពង្រឹងក្រសួង-ស្ថាប័ន ក៏ដូចជាការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង គឺដើម្បីកុំឲ្យមានភាពចន្លោះប្រហោង ឬកន្លែងខ្លះមានចំនួនលើសលប់។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា «ហើយផ្ទៃក្នុងដូចគ្នា ជួនកាលយើងពិនិត្យមើលឡើងវិញ​ វាយតម្លៃឡើងវិញ ជាពិសេសឆ្នាំ ២០២៤នេះ ដែលខ្ញុំថា យកជាឆ្នាំពង្រឹងស្ថាប័នទាំងមូល…គ្រប់ក្រសួង-ស្ថាប័ន ឲ្យកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង អញ្ចឹងត្រូវមើលរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងយន្តការរបស់រដ្ឋាភិបាល ក្នុងក្របខណ្ឌអន្តរក្រសួង អន្តរស្ថាប័នផង បើមិនអញ្ចឹងទេយើងនៅតែ បានន័យថា កន្លែងខ្លះគរច្រើនពេក កន្លែងខ្លះចន្លោះប្រហោង»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើមិនមានការពង្រឹងក្រសួង-ស្ថាប័ន និងកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងទេនោះ នឹងមិនទទួលបានប្រសិទ្ធភាពការងារល្អនោះទេ។ «ហើយបើអញ្ចឹងប្រសិទ្ធភាពអត់មាន កន្លែងជាន់ក៏ជាន់ច្រើន កន្លែងខ្លះអត់សូវមាន…អត់ដឹងអ្នកណាទទួលខុសត្រូវ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម