ព័ត៌មានជាតិ
សិក្ខាកាមក្រីក្រខេត្តកែបពេញចិត្តក្នុងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល
យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្តកែប លើកឡើងថា ខ្លួនពេញចិត្តក្នុងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដោយសារការរៀនជំនាញមានការអនុវត្តជាក់ស្តែង និងមានសម្ភារៈគ្រប់គ្រន់នៅក្នុងថ្នាក់។
ជាសិក្ខាកាមផ្នែកសេវាកម្មត្រជាក់ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប យុវជន ហួត គីម បានលើកឡើងថា «ខ្ញុំពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈនេះណាស់ ដោយសារលោកគ្រូអ្នកគ្រូមានការពន្យល់ក្បោះក្បាយល្អ យកចិត្តទុកដាក់ជាមួយសិស្ស បូករួមទាំងការអនុវត្តផ្ទាល់ និងមានឧបរកណ៍ សម្ភារៈល្អគ្រប់គ្រាន់នៅក្នុងការបង្រៀននៅក្នុងសាលាផងដែរ»។

យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះ ខ្លួនបានអនុវត្តផ្ទាល់ទៅលើកម្មវិធីកុំព្យូទ័រផ្ទាល់ ជាពិសេសនោះគឺបានចូលអនុវត្តផ្នែកជួសជុលម៉ាស៊ីនត្រជាក់ និងដំឡើងជាដើម បន្ថែមពីលើនេះសិក្ខាកាមមានគ្រូបង្រៀនតាមចង្អុលបង្ហាញត្រឹមត្រូវ និងយកចិត្តទុកដាក់លើកយកឧបករណ៍ជាក់ស្តែងមកបង្ហាញផ្ទាល់តែម្តង ដែលទាំងនេះហើយទើបសិក្ខាកាមមានចិត្តខិតខំរៀនសូត្រ និងមិនអវត្តមាន។

យុវជនរស់នៅខេត្តកែបម្នាក់ទៀតឈ្មោះ ងិន មីនា ដែលជាសិក្ខាកាមសេវាកម្មត្រជាក់ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែបថា «ខ្ញុំពេញចិត្តណាស់ក្នុងការរៀនជំនាញពីព្រោះការបង្រៀនរបស់លោកគ្រូ អ្នកគ្រូល្អ មានភាពទាក់ទាញ មានការអនុវត្តផ្ទាល់ និងមានឧបករណ៍ល្អៗជាច្រើននៅក្នុងសាលាផងដែរ»។

យុវជនរូបនេះលើកឡើងថា ខ្លួននឹងមានជំនាញមួយច្បាស់លាស់ មានប្រាក់ចំណូលសមរម្យ នឹងអាចស្រោចស្រង់ជីវភាពគ្រួសារឱ្យល្អប្រសើជាមុន បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ ការរៀនជំនាញវិជ្ជាជីវៈនេះគឺជាកត្តាតែមួយគត់ដែលអាចឱ្យខ្លួនត្រលប់មកការសិក្សាវិញ។

យុវជនដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលនេះគឺល្អណាស់សម្រាប់យុវជនក្រីក្រពីព្រោះវាជាឱកាសមួយដ៍ល្អមួយសម្រាប់យុវជនក្នុងការរៀនជំនាញដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត៕




-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា