Connect with us

ព័ត៌មានជាតិ

​ចំ​ថ្ងៃ ១៤ កុម្ភៈ​ស្អែកនេះ មានរៀបចំ​ដាក់តាំងនិងលក់បន្លែសុវត្ថិភាពមុខក្រសួងកសិកម្ម

បានផុស

នៅ

នៅ​ថ្ងៃ​១៤ កុម្ភៈ ឆ្នាំ​២០២៤ ស្អែក​នេះ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បានរៀប​ចំ​ដាក់​តាំងនិង​លក់​បន្លែ​សុវត្ថិភាពដាំដោយកសិករតាមសហគមន៍នានានាំយកដាក់លក់ជូនប្រជាពលរដ្ឋនៅ​ទី​តាំង​ខាង​មុខ​​ក្រសួងកសិកម្ម​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ផ្តល់​ជូន​សេចក្ដី​ស្រឡាញ់ ផ្នែក​សុខភាព​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២៤ ស្អែក​នេះ ដែល​ជា​​​ថ្ងៃ​បុណ្យ​​ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អនុញ្ញាត​​​ឱ្យ​​​មាន​​ការ​ដាក់​តាំងនិង​លក់​នូវ​បន្លែ ​អាហារ​សុវត្ថិភាពសរីរាង្គនៅ​​ទី​តាំង​ខាង​មុខ​ក្រសួង​កសិកម្មដោយ​ផ្ទាល់។

ការ​រៀប​ចំ​​តាំង​លក់​នូវ​បន្លែ​ធម្មជាតិ និង​អាហារ​សុវត្ថិភាព​​ក្នុង​គោល​បំណងដើម្បី​ផ្ដល់​ជូន​សេចក្ដី​ស្រឡាញ់ ផ្នែក​សុខភាព​ដល់​ប្រជាពលរដ្ឋ​ តាមរយៈ​ការ​គិតគូរ​លើ​សុវត្ថិភាព​ចំណី​អាហារ និង​ជួយ​លើក​ស្ទួយ​ផលិត​ផល​របស់​ខ្មែរ​។ ​ បន្ថែម​ពី​នេះ ក្រសួង​​ ក៏​បាន​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ ចូលរួម​គាំទ្រ​ផលិតផល​របស់​ខ្មែរ ដែល​ជា​ស្នាដៃ​របស់​កូនខ្មែរ។

កាលឆ្នាំ២០២៣ កន្លងទៅ នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ ក្រសួងកសិកម្មក៏ធ្លាប់បានរៀបចំ​​តាំង​លក់​នូវ​បន្លែ​ធម្មជាតិ និង​អាហារ​សុវត្ថិភាព​ប្រមាណជាង ៤០មុខ ដោយក្នុងនោះមានផលិតផលស្រស់មានប្រមាណជាង ២០ មុខ និង​កែច្នៃមានប្រមាណជិត ២០មុខ សុទ្ធសឹងតែជាផលិតផលសុវត្ថិភាព ល្អសម្រាប់សុខភាព មិនមានសារធាតុគីមី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម