ព័ត៌មានជាតិ
អាជ្ញាធរចុះរុះរើបែចិញ្ចឹមត្រី ក្នុងស្ទឹងសង្កែ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងសម្អាតប្រភពទឹក
បន្ទាប់ពីមន្ទីរពាក់ព័ន្ធបានប្រកាសឱសានុវាទ និងដោយអនុវត្តតាមការណែនាំរបស់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងរួចមកនៅព្រឹកថ្ងៃ ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានដឹកនាំក្រុមការងារចុះពិនិត្យការរុះរើបែចិញ្ចឹមត្រី នៅតាមបណ្តោយដងស្ទឹងសង្កែ ពិសេសនៅឃុំវត្តតាមិម ឱ្យរុះរើចេញ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងសម្អាតប្រភពទឹកនៅផ្នែកខាងលើស្ថានីយបូមទឹកឆៅផលិតទឹកស្អាត។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-13_16-04-27-1024x674.jpg)
បើតាមការបញ្ជាក់របស់លោក នាង ចន្ទថារ៉ា អភិបាលស្រុកសង្កែបានអះអាងថា សម្រាប់បែចិញ្ចឹមត្រីក្នុងភូមិសាស្រ្ដស្រុកសង្កែមានចំនួន៤៤បែ ហើយម្ចាស់បែចិញ្ចឹមត្រីទាំងនោះបានសហការបញ្ឈប់ការចិញ្ចឹម និងរុះរើបែរចេញជាបន្តបន្ទាប់ ក្នុងនោះដែរប្រជាពលរដ្ឋដែលជាម្ចាស់បែចិញ្ចឹមត្រីបានបង្ហាញការតាំងចិត្តជាមួយអាជ្ញាធរស្រុក ក្នុងការអនុវត្តតាមការណែនាំ ដោយពួកគាត់នឹងរុះរើបែចិញ្ចឹមត្រីទាំងអស់ចេញពីស្ទឹងសង្កែ។
ជាលទ្ធផលបែត្រីទាំងអស់នៅចំណុចខាងលើនេះត្រូវបានធ្វើការរុះរើរួចរាល់ជាស្ថាពរ ដោយឡែកសម្រាប់ត្រីចំនួន៥គ្រួសារ ដែលត្រូវបានរុះរើត្រើងត្រីរួច តែមិនទាន់បានលក់អស់ បានយកត្រីទៅដាក់ក្នុងស្បៃប្រស់ ក្នុងស្ទឹងសង្កែ ដែលនៅសល់ប្រមាណ ៤,៥ តោន ហើយត្រីដែលនៅសេសសល់នោះដែរ ក្រុមការងារនឹងបន្តតាមដានរហូតដល់លក់អស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-13_16-05-18-3-1024x768.jpg)
ជាដំណោះស្រាយចំពោះមុខ បន្ទាប់ពីប្រជាពលរដ្ឋដែលជាម្ចាស់បែចិញ្ចឹមត្រីបានយល់ព្រមរុះរើបញ្ឈប់ការចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែ អាជ្ញាធរស្រុកសង្កែកំពុងខិតខំជួយរកទីតាំងចិញ្ចឹមនៅលើគោកព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនៃការចិញ្ចឹមថែមទៀតផង៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-13_16-04-52-1024x768.jpg)
អត្ថបទ៖ សោ និយមរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត