ព័ត៌មានជាតិ
មន្ត្រី ជំរុញសិស្សបង្វែរទិវាក្តីស្រលាញ់ មកខិតខំសិក្សា បង្ហាញក្តីស្រលាញ់ជូនអ្នកមានគុណ
មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់សិស្សានុសិស្សបង្វែរទិវានៃក្តីស្រលាញ់មកខិតខំប្រែងប្រែងរៀនសូត្រឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់អ្នកមានគុណ លោកគ្រូអ្នកគ្រូវិញ ជាជាងយកទិវានេះទៅប្រព្រឹត្តិនូវអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀល ថ្ងៃទី១៣ ខែកុម្ភៈ នេះ ដោយណែនាំឱ្យគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាល អប់រំពន្យល់ដល់ប្អូនៗសិស្សានុសិស្ស ថា ទិវានៃក្តីស្រលាញ់នេះមិនមែនជាបុណ្យប្រពៃណីជាតិខ្មែរទេ។

ជាមួយគ្នានេះដែរ លោកស្រីក៏បានណែនាំដល់សិស្សានុសិស្សបង្វែរទិវានេះ មកជាការអនុវត្តតាមបទបញ្ជាផ្ទៃក្នុងសាលា ស្តាប់ដំបូន្មានមាតាបិតាឱ្យបានខ្ជាប់ខ្ជួន និងខិតខំរៀនសូត្រឱ្យមានលទ្ធផលល្អ ដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះអ្នកមានគុណមាតាបិតា គ្រូ និងមិត្តល្អវិញ។

រៀលរាល់ឆ្នាំ នៅទី១៤ ខែកុម្ភៈ ប្រទេសនៅលោកខាងលិចមួយចំនួន តែងប្រារព្ធធ្វើទិវា នៃក្ដីសេចក្ដីស្រលាញ់ចំពោះឪពុកម្ដាយ អ្នកមានគុណ គូរសង្សារជាដើម ដើម្បីបញ្ចាក់ពីការស្រលាញ់ និងការដឹងគុណ ផងដែរ។ ចំណែកនៅប្រទេសកម្ពុជាវិញ ក៏មានយុវជនមួយចំនួនបានប្រារព្ធ ទិវានៃក្ដីស្រលាញ់នេះ បានត្រឹមត្រូវ ស្របតាមប្រពៃណី ទំនៀមទម្លាប់ ដូចជា ធ្វើចំពោះលោកអ្នកមានគុណ ឪពុកម្ដាយ បងប្អូន ភរិយាស្វាមី និងមនុស្សជាទីស្រលាញ់ជាដើម។ តែក៏នៅមានយុវជនមួយចំនួនតូចភ្លើតភ្លើនបានយកទិវានេះទៅប្រព្រឹត្តិនូវអំពើអបាយមុខផ្សេងៗប្រាសចាក វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ