Connect with us

ព័ត៌មានជាតិ

ស្អែក ព្រះមហាក្សត្រ នឹងយាងសួរសុខទុក្ខ  និងប្រទានអំណោយដល់កម្មករប្រមូលសំរាម  នៅកោះនរា

បានផុស

នៅ

ព្រឹកស្អែក ថ្ងៃទី១៤ ខែកុម្ភៈ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ  នរោត្តម  សីហមុនី  ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងចុះសួរសុខទុក្ខ កម្មករ កម្មការិនី   ប្រមូលសំរាម និងសម្អាតទីក្រុង ដែលនឹងប្រារព្វធ្វើឡើងនៅទីតាំងកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ក្នុងព្រះរាជពិធីនេះ ព្រះមហាក្សត្រ នឹងយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយដល់ក្រុមកម្មករ  កម្មការិនី  ប្រមូលសំរាម  និងសម្អាតទីក្រុង មកពីក្រុមហ៊ុន ៣  ចូលរួមរួមមានក្រុមហ៊ុន Cintri Cambodiaក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd។

គួរឱ្យដឹងថា ដើម្បីត្រៀមលក្ខណៈរៀបចំកម្មវិធីនៅព្រឹកស្អែកឱ្យបានរលូន នៅរសៀលថ្ងៃអង្គារ៍នេះ លោកឃួង  ស្រេង  អភិបាលរាជធានីភ្នំពេញ បានអមដំណើរឧកញ៉ាមហាមន្រ្តី  គុយ  សុផល  ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអម ក្រសួងព្រះបរមរាជវាំង  ចុះពិនិត្យទីតាំងព្រះរាជពិធី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម