ព័ត៌មានជាតិ
ស្នាមញញឹម និងក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរត្រូវបានធានាការពារដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថា ជារៀងរាល់ចុងសប្តាហ៍ ជាពិសេសក្នុងពេលមានពិធីបុណ្យ និងថ្ងៃឈប់សម្រាក គ្រួសារខ្មែរតែងតែធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ណាមួយដែលពួកគេពេញចិត្ត។ ជួនកាល ពួកគេអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ច្រើនកន្លែងក្នុងដំណើរតែមួយ ដោយសារអំណោយផលនៃផ្លូវគមនាគមន៍ខ្វាត់ខ្វែង ខណៈដែលអ្នកខ្លះទៀត ចេញទៅទេសចរណ៍នៅឯបរទេស។ ចំនួនអ្នកទេសចរកម្សាន្តឬទេសចរបែបជំនួញ ទាំងក្នុងនិងក្រៅប្រទេសមាននិន្នាការកើនឡើងជាបន្តបន្ទាប់។

លោក ប៉ែន បូណា អះអាងថា ស្ថានភាពបែបនេះកើតឡើងក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធា មានលំនឹងខាងសេដ្ឋកិច្ច និងមានក្តីសង្ឃឹមក្នុងជីវិត។ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេស ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ក្តីសង្ឃឹមនិងលំនឹងជីវភាពគ្រួសារនេះហើយ ដែលជាប្រភពនៃស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។
ជាការពិត អតីតកាលដ៏ឈឺចាប់ខ្លោចផ្សារបស់កម្ពុជា បានធ្វើឱ្យស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរកប់បាត់យ៉ាងជ្រៅទៅក្នុងអន្លង់នៃភ្លើងសង្គ្រាម ក្នុងសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភាពក្រីក្រតោកយ៉ាករកទីបំផុតគ្មានអស់រយៈពេលជិត៣ទសវត្សរ៍។ ប៉ុន្តែ ជាមហាភ័ព្វសំណាងរបស់ខ្មែរ ដែលមានវីរបុរសស្នេហាជាតិ គឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាផ្សេងទៀតដែលបានផ្លាស់ប្តូរជោគវាសនារបស់កម្ពុជាទាន់ពេលវេលា។
ស្នាមញញឹមរបស់ពលរដ្ឋខ្មែរដែលបាត់បង់អស់រយៈពេលយ៉ាងយូរបានផុសឡើងវិញ ហើយជាស្នាមញញឹមពោរពេញដោយមោទនភាពនិងក្តីសង្ឃឹម។ កម្ពុជា ក្រោមម្លប់សុខសន្តិភាពនិងស្ថិរភាពនយោបាយរយៈពេលយូរមិនធ្លាប់មានកំឡុងពេលជាង៥០០ឆ្នាំចុងក្រោយ គឺជាឱកាសមាសក្នុងការជំរុញសន្ទុះការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ស្លាកស្នាមប្រវត្តិសាស្ត្រអតីតកាលដ៏ខ្មៅងងឹត បានរសាត់បន្តិចម្តងៗពីសតិអារម្មណ៍ពលរដ្ឋខ្មែរ។ យុវជនជំនាន់ក្រោយ រឹតតែមិនស្គាល់ទាល់តែសោះនូវអ្វីជាសង្គ្រាម និងសោកនាដកម្មដែលរៀមច្បងជំនាន់មុនបានឆ្លងកាត់។
ភ័ព្វវាសនារបស់ខ្មែរកើតឡើងដោយសារមេដឹកនាំដ៏ខ្លាំងពូកែ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលជាអ្នកនាំសិទ្ធិរស់រានមានជីវិតជូនដល់ប្រជាពលរដ្ឋខ្មែរ ជាបិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាអ្នកដឹកនាំការអភិវឌ្ឍប្រទេសមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅបន្តឈរការពារ ធានា យ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តលើកស្ទួយកិត្យានុភាពជាតិដើម្បីរក្សាក្តីសង្ឃឹមនិងស្នាមញញឹមរបស់ពលរដ្ឋខ្មែរឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែងជារៀងដរាបតទៅ៕
ដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល




-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?