Connect with us

ព័ត៌មានជាតិ

មន្ទីរកិច្ចការនារីខេត្តកោះកុង ជំរុញឲ្យសិស្សានុ​សិស្សប្រឹងប្រែងរៀន ដើម្បីក្តីស្រឡាញ់ពិតចំពោះម្តាយឪពុក

បានផុស

នៅ

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានផ្ញើសារលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងខេត្ត ត្រូវតែប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែ ទើបជាការផ្តល់ក្តីស្រឡាញ់ពិតជូនម្តាយឪពុក និងលោកគ្រូអ្នកគ្រូ។

ថ្ងៃ១៤ កុម្ភៈ នេះ លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ស្នើសុំយុវសិស្សដែលកំពុងសិក្សារៀនសូត្រតាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន គប្បីផ្តល់ក្តីស្រឡាញ់ជូនអ្នកមានគុណ តាមរយៈបង្ហាញលទ្ធផលនៃការសិក្សា ចៀសវាងជ្រួលជ្រើមហួសហេតុនឹងទិវាក្តីស្រឡាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សុខ សុធាវី បន្ថែមនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ទៀតថា យុវវ័យ និងសិស្សានុសិស្ស ត្រូវរក្សាតម្លៃសេចក្តីថ្លៃថ្នូររបស់ខ្លួនដែលបន្សល់ទុកពីទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាយើងមក។ ហើយកុំភាន់ច្រឡំចំពោះអត្ថន័យថ្ងៃទី១៤ កុម្ភៈ ដោយយកថ្ងៃនេះប្រព្រឹត្តសកម្មភាពពុំគួរគប្បីប្រាសចាកសីលធម៌ដែលសង្គមមិនផ្តល់តម្លៃ។

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ក៏ជឿជាក់មុតមាំថា យុវវ័យ និងយុវសិស្សទាំងអស់នឹងប្រកាន់ខ្ជាប់នូវកិត្តិយសសេចក្តីថ្លៃថ្នូរ ព្រមទាំងថែរក្សាលើកស្ទួយតម្លៃគ្រួសារ និងសង្គមជាតិសំដៅឈានទៅលុបបំបាត់សកម្មភាពជាអវិជ្ជមាននានាក្នុងថ្ងៃ១៤ កុម្ភៈ រៀងរាល់ឆ្នាំ។ រីឯម្តាយឪពុក និងបងប្អូនរបស់សិស្សមេត្តាជួយផ្សព្វផ្សាយអប់រំណែនាំលម្អិតបន្ថែមពីអត្តន័យនៃទិវាក្តីស្រឡាញ់នេះទៅកាន់កូនៗរបស់ខ្លួនផងដែរ។

ចំណែកលោក ឈឿន កុសល នាយករងវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែន កោះកុង ថ្លែងថា ថ្ងៃទី១៤ ខែកុម្ភៈ នេះសាលារៀនរបស់លោក ផ្សព្វផ្សាយអំពីអត្ថន័យនៃទិវាក្តីស្រឡាញ់ដល់សិស្សានុសិស្សរួចរាល់ហើយ និងរឹតបន្តឹងវិន័យដែលមិនអនុញ្ញាតឱ្យធ្វើសកម្មភាពទិញផ្កា ឬកាដូជូនគ្នារវាងសិស្សស្រី និងសិស្សប្រុសក្នុងសាលារៀននោះទេ។

លោកនាយករងវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែន កោះកុង គូសបញ្ជាក់ដែរថា ក្រៅពីទំនេរម៉ោងសិក្សាក្នុងបន្ទប់រៀន សិស្សត្រូវទៅអានសៀវភៅនៅបណ្តាល័យ ឬធ្វើលំហាត់ដែលលោកគ្រូអ្នកគ្រូដាក់អោយអនុវត្ត។ លុះដល់ចេញពីសាលារៀនត្រូវត្រឡប់ទៅផ្ទះ ចៀសវាងដើរហើរភ្លើតភ្លើនថ្ងៃ១៤ កុម្ភៈ ករណីបាតុភាពមិនល្អចំពោះសិស្សណាម្នាក់នឹងដាក់ពិន័យតាមបទបញ្ជាផ្ទៃក្នុងសាលារៀនជាក់ជាពុំខាន។

យុវសិស្ស លី គឹមឈាន និងយុវតី ច័ន្ទសុលីណា លើកឡើងថា ពូកគេនឹងប្រឹងប្រែងរៀនសូត្រកាន់តែខ្លាំងពូកែ ទោះបី​ជាថ្ងៃនេះជាទិវាក្តីស្រឡាញ់ក៏ដោយ ក៏ពួកគេមិនដឹងចាប់អារម្មណ៍អ្វីច្រើនោះទេ។ អ្វីដែលជាក្តីស្រឡាញ់ពីរបស់ពួកគេគឺការរៀនសូត្រ និងគោរពម្តាយឪពុក លោកគ្រូអ្នកគ្រូ និងយាយតា។

តំណាងសិស្សទាំង២នាក់ បន្ថែមថា ១៤ កុម្ភៈ ពួកគេនឹងមករៀនតាមម៉ោងក្នុងកាលវិភាគរបស់សាលា។ ទំនេរពីការរៀន ចូលបណ្ណាល័យអាន ដើម្បីពង្រីកចំណេះដឹងបន្ថែម។ លុះដល់ម៉ោងចេញពីសាលាត្រឡប់ផ្ទះតែម្តងមិនបន្តដើរលេងផ្តេសផ្តាសនោះទេ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក៏បានចេញសេចក្ដីណែនាំ ស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្រសួងតម្រូវឱ្យនាយក និងលោកគ្រូអ្នកគ្រូពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទី១- ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ទី២- ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ ។ ទី៣- ត្រូវបញ្ជ្រាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ។ ទី៤- ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្ត អប់រំមិត្ត»។ទី ៥- ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។ និងទី៦- ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា៕

អត្តបទ៖ សិរិវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១១ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម