ព័ត៌មានជាតិ
មន្ទីរអប់រំណែនាំដល់គ្រឹះស្ថានសិក្សាទប់ស្កាត់សកម្មភាពសិស្សក្នុងឱកាសទិវានៃក្តី ស្រលាញ់១៤កុម្ភៈ
មន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានណែនាំដល់គ្រឹះស្ថានសារណៈ និងឯកជនទាំងអស់ចូលរួមទប់ស្កាត់សកម្មរបស់សិស្សានុសិស្សក្នុងឱកាសទិវានៃក្តីស្រលាញ់ថ្ងៃ១៤កុម្ភៈនេះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា «ការងារនេះខ្ញុំបានប្រជុំណែនាំដល់គ្រប់នាយកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនរួចហើយ ដោយរឹតបន្តឹងនៅក្នុងទិវានៃក្តីស្រលាញ់ឱ្យមានប្រសិទ្ធភាពក្នុងនោះហាមមិនឱ្យមានការលក់ផ្កានៅតាមរបងសាលា និងនៅជុំវិញសាលា និងឱ្យនាយកសាលានាំ
ដល់លោកគ្រូអ្នកគ្រូពន្យល់ដល់សិស្សអំពីអត្ថន័យនៃទិវានៃក្តីស្រលាញ់ដើម្បីកុំឱ្យសិស្សប្រព្រឹត្តិនូវអ្វីដែលនាំឱ្យប្រាកចាកដល់ទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរយើង»។

ចំណែកលោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានណែនាំឱ្យគណៈគ្រប់គ្រងសាលារៀន
លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល អប់រំពន្យល់ដល់ប្អូនសិស្សានុសិស្សថា ទិវានៃក្តីស្រលាញ់នេះមិនមែនជាបុណ្យប្រពៃណីជាតិខ្មែរទេ ។
ជាមួយគ្នានេះដែរលោកស្រីក៏បានណែនាំដល់សិស្សានុសិស្សត្រូវបង្វែទិវានេះមកជាការអនុវត្តតាមបទបញ្ជាផ្ទៃក្នុងសាលាស្តាប់ដំបូន្មានមាតាបិតាឱ្យបានខ្ជាប់ខ្ជួន និងខិតខំរៀនសូត្រឱ្យមានលទ្ធផលល្អ ដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះអ្នកមានគុណ មាតាបិតា គ្រូ និងមិត្តល្អវិញ។

រៀលរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ប្រទេសនៅលោកខាងលិចមួយចំនួនតែងប្រារព្ធធ្វើទិវានៃក្ដីសេចក្ដីស្រលាញ់ចំពោះឪពុកម្ដាយ អ្នកមានគុណ គូរសង្សារជាដើម ដើម្បីបញ្ចាក់ពីការស្រលាញ់ និងការដឹងគុណផងដែរ។ ចំណែកនៅប្រទេសកម្ពុជាវិញ ក៏មានយុវជនមួយចំនួនបានប្រារព្ធទិវានៃក្ដីស្រលាញ់នេះ បានត្រឹមត្រូវ ស្របតាមប្រពៃណី ទំនៀមទម្លាប់ ដូចជា ប្រារព្ធធ្វើ ចំពោះលោក អ្នកមានគុណ ឪពុកម្ដាយ បងប្អូន ភរិយាស្វាមី និងមនុស្សជាទីស្រលាញ់ជាដើម។
តែក៏នៅមានយុវជនមួយចំនួនតូចភ្លើតភ្លឺនបានយកទិវានេះទៅប្រព្រឹត្តិនូវអំពើអបាយមុខផ្សេងៗប្រាសចាក វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក