Connect with us

ព័ត៌មានជាតិ

ដើម្បី​ការពារ​ជំងឺកូវីដ-១៩ និង​កូវី​ដ​បម្លែង​ខ្លួន ពលករ​សូមកុំ​ទាន់​មក​លេង​ស្រុក អំឡុង​​ពេលចូល​ឆ្នាំ​ខ្មែរ

បានផុស

នៅ

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ធ្វើការ​អំពាវនាវ​ដ​ល់ ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ សូម​កុំ​សម្រុក​មកលេង​ស្រុកកំណើត ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​ខណៈ​ពេលដែល​លោក​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​«​សម្រាប់​អ្នក​ចង់​មកលេង​ស្រុកកំណើត នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខ បើ​គ្រាន់តែ​ចង់​មកលេង​សប្បាយ​ជួបជុំ​គ្រួសារ​ក្នុង​ពិធីបុណ្យ​ទេ គួរ​កុំ​ទាន់​មកលេង​អី ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩​នេះ »​។

​​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ពលក​រ​រដ្ឋ​គួរ​ស្វែងរក​ការងារ​ធ្វើ​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព​សិន មុននឹង​ធ្វើការ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស ដើម្បី​ចៀសវាង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ ព្រោះ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏បាន​រៀបចំ​នូវ​ការងារ និង​បង្រៀន​ជំនាញ​ខ្លីៗ​ដល់​ពលករ ដែល​បាន​បាត់បង់​ការងារ​ធ្វើ​ ផង​ដែរ​។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ ចំពោះ​អ្នកមាន​ដីស្រែ​ចម្ការ គួរ​បង្កបង្កើនផល​តា​ម​លទ្ធភាព​របស់​ខ្លួន កុំ​ចេញចូល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ព្រោះ​ប្រទេស​មួយ​នេះ កំពុង​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ខ្លាំង​ នៅ​ក្នុង​សហគមន៍ តាម​ខេត្ត​មួយ​ចំនួន​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បានស្នើ​ដល់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន បន្ត​ជួយ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង នូវ​ពួក​មេខ្យល់​ដែល​លួច​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ហើយ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ លោក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ បន្ត​អនុវត្ត​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ខណៈ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅសល់​តិចតួច​និង​កំពុង​គ្រប់គ្រង​បាន។

​គួរ​បញ្ជាក់​ថា ​ចាប់ពី​មានការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ មាន​ពលករ​ឆ្លងដែន​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង មាន​ជាង ៧០០០​នាក់ និង​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជិត ៤០០០​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង ៣០០០​នាក់ ខណៈ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ពលករ​ឆ្លងដែន​ពី​ថៃ មាន​ជាង ៣០០​នាក់៕​

អត្ថបទ៖ សំអឿន​

សូមចុចអាន៖ គិតត្រឹមថ្ងៃទី១៦កុម្ភៈអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យអង្គឌួងចំនួនជាង ៤០០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤២ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥៧ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម