Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បាន ឈរជាបេក្ខជនរបស់ CPP សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា

បានផុស

នៅ

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ នាង ផាត ដែលបច្ចុប្បន្នមានតំណែងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានក្លាយជាបេក្ខជន១រូបក្នុងចំណោមបេក្ខជនពេញសិទ្ធិចំនួន៦រូប របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មណ្ឌលភូមិភាគទី៨ ដែលមានអាសនៈចំនួន៦ គឺគ្របដណ្ថប់លើខេត្តកំពង់ធំ ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ លោក នាង ផាត ដែលជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវបានថ្នាក់ដឹកនាំចាត់តាំងឱ្យឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងលើគេ នៅមណ្ឌលភូមិភាគទី៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលថ្មីនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។

បើតាមបញ្ជីឈ្មោះបេក្ខជន ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រៅពីលោក នាង ផាត នៅមណ្ឌលភូមិភាគទី៨នេះ គឺមានសមាជិកព្រឹទ្ធសភាក្នុងមុខតំណែងសព្វថ្ងៃចំនួន៣រូប បានបន្តឈរជាបេក្ខជនសម្រាប់នីតិកាលថ្មីនេះបន្តទៀត រួមមាន លោក មួង ប៉យ លោកស្រី ឃួន ឃុនឌី និងលោក ញ៉ែម សាម៉ន ខណៈលោក យស ផានីត្តា និងលោក សាន់ ឡាទីន ក៏ជាបេក្ខជនពេញសិទ្ធិដែរ។  

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ មានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភា ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅ ៨ភូមិភាគទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥៥ វិនាទី មុន

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម