Connect with us

ព័ត៌មានជាតិ

កម្ពុជា ចំណាយលើការនាំចូលដែក​មានតម្លៃជាង ៤៥លានដុល្លារ កើនឡើង ៤៤% ក្នុងខែមករា

បានផុស

នៅ

កម្ពុជា បានចំណាយប្រាក់នាំចូលដែក និងដែកថែប មានតម្លៃប្រមាណជាង ៤៥លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការក្នុងស្រុក ពោលគឺមានការកើនឡើងចំនួន ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ មានចំនួនជាង ៣១លានដុល្លារ។ នេះបើយោង​តាមរបាយការណ៍​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំងពី​ឆ្នាំ​ ២០២០ មក​វិស័យ​សំណង់​នៅ​កម្ពុជា​មិនមាន​ដំ​ណើ​រ​ការល្អ​ទេ ជាពិសេស​គម្រោង​ធំៗ​ដែលមាន​ម្ចាស់​ជា​វិ​និ​យោ​គិ​នប​រទេស​។ ដោយសារ​មិនសូវមាន​គម្រោង​ធំៗ ដូច្នេះ​តម្រូវ​ការ​ដែក​ក្នុង​វិស័យ​សំណង់​ក៏​មិនមាន​បរិមាណ​ច្រើន​នោះ​ដែរ​។ អ្នកជំនាញសាងសង់ បានលើកឡើងថា ការសាងសង់នា​ពេលនេះ​ភាគច្រើន​ជា​សំណង់​លំនៅឋាន​សម្រាប់​បំពេញតម្រូវការ​ប្រជាជន​ក្នុងស្រុក និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​តែប៉ុណ្ណោះ​។​ ទោះយ៉ាងណា យោងតាមរបាយការណ៍គយ បង្ហាញថា ការនាំចូលដែកមានកំណើននាដើមឆ្នាំ ២០២៤នេះ បានឆ្លុះបញ្ចាំងពីតម្រូវការនៃការសាងសង់​កើនឡើងនៃវិស័យ​សំណង់នៅកម្ពុជា។

សម្រាប់ដែក ​ដែល​ប្រើប្រាស់​នៅក្នុង​វិស័យ​សំណង់​​កម្ពុជា​ភាគច្រើន​នាំ​​ចូល​មកពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។​

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កម្ពុជា បានចំណាយទៅលើការនាំចូលដែក និងដែកថែប គិតជាថវិកាអស់ប្រមាណជាង ៣៧២លានដុល្លារ កើនឡើង ៣,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជិត ៣៦០លានដុល្លារអាមេរិក។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លើសពីនេះទៀត កម្ពុជា ក៏បាននាំចូលវត្ថុធ្វើពីដែក និងដែកថែប មានតម្លៃសរុបជិត ៥៣០លានដុល្លារ ផងដែរ នៅឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម