Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច និងមន្ត្រីកាកបាទក្រហមខេត្តកោះកុង ពន្យល់ពលរដ្ឋពីវិធី​ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ពេលមានគ្រោះមហន្តរាយកើតឡើង

បានផុស

នៅ

នគរបាល​ជំនាញ និង​ក្រុម​មន្ត្រី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កោះកុង បាន​រួម​គ្នា​ចុះ​ពន្យល់​ណែនាំ និង​ប្រាប់​ពី​វិធីសាស្ត្រ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ពេល​មាន​គ្រោះថ្នាក់​មហន្តរាយ​ឆាបឆេះ​កើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ មនោ សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ​ថា លោក និង​កម្លាំង​ការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បើក​វគ្គ​ផ្សព្វផ្សាយ​វិធានការ​ស្តីពី​ការ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ជិត​ ៦០​ នាក់ ​នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ កាលពី​ថ្ងៃ​ទី ​១៣ ខែ​កុម្ភៈ ម្សិលមិញ ដើម្បី​ផ្តល់​ចំណេះដឹង​ចេះ​ថែទាំ​ទុក​ដាក់ និង​ត្រួតពិនិត្យ​បំពង់ ឱ្យ​ត្រូវ​តាម​បច្ចេកទេស។

លោក គង់ មនោ អះអាង​ថា វគ្គ​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង ក៏​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​មាន​ភាព​ជា​ម្ចាស់ការ ក្នុង​គ្រា​មាន​អាសន្ន អាច​ចេះ​ប្រើប្រាស់​ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​ការ​ជម្លៀស​ជនរងគ្រោះ​ចេញពី​កន្លែង​គ្រោះថ្នាក់​ទៅ​កន្លែង​មាន​សុវត្ថិភាព អំពី​គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង​ដោយ​ការ​ធ្វេសប្រហែស ដែល​ធ្លាប់​កើតមាន​កន្លងមក​ដូចជា ការ​ដាំ​ស្ល​មិន​ពន្លត់ភ្លើង មិន​បិទ​ហ្គាស ការ​ចាកចេញ​ពី​លំនៅឋាន​មិន​បិទ​ប៉ារ៉ែត​ភ្លើង ការអុជ​ទៀន ធូប ការ​ឆ្អើរត្រី ការ​លក់​ប្រេងឥន្ធនៈ និង​លក់​ហ្គាស មិន​ប្រុងប្រយ័ត្ន​ជាដើម។

ក្រុមការងារ នៃ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បាន​បង្ហាញ​បច្ចេកទេស​ក្នុង​ពេល​ជួប​ហានិភ័យ​ពេល​មាន​អគ្គិភ័យ​កើតឡើង និង​ចែករំលែក​ចំណេះដឹង និង​ជំនាញ​សំខាន់ៗ ចំនួន​ ២​ ដល់​ប្រជាពលរដ្ឋ គឺ ៖ ទី១-វិធី​ប្រើប្រាស់ ថែរក្សា បំពង់​ពន្លត់​អគ្គិភ័យ និង​ទី២-ការ​ជម្លៀស​ជនរងគ្រោះ​ចេញពី​កន្លែង​កើតហេតុ។ ទន្ទឹម​នោះ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កោះកុង ក៏បាន​ផ្តល់​ជូន​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន​ ៣០​ បំពង់ ដល់​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ប្រឈម​នឹង​គ្រោះ​អគ្គិភ័យ​ទុក​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្ដែង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ ជាមួយទុនប្រមាណ ៦,៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៤

ចរាចរណ៍៦ នាទីutes មុន

ថ្ងៃទី១៣មករា មានអ្នកស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ និងរបួស១៣នាក់

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​តារា​ហូលីវូដ​ចេញមុខ​រិះគន់​​​​​វិស័យ​ធានារ៉ាប់រង​លំនៅឋាន​​​​នៅ​​​ LA

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ថៃ​អនុម័ត​សេចក្តីព្រាងច្បាប់​​ដាក់​កាស៊ីណូ និង​ល្បែងស៊ីសងឱ្យនៅ​ស្របច្បាប់ ដើម្បីជំរុញសេដ្ឋកិច្ច ​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ប៉ូលិស LA ចាប់បាន ចោរបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ៤៣ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម