ព័ត៌មានជាតិ
រដ្ឋបាលស្រុកមោងឫស្សីបំភ្លឺ ជុំវិញការចោទលុបបឹងមួយកន្លែងដោយគ្មានមូលហេតុ
“បឹងអន្លូសដូង” ជាអាងស្តុកទឹកដ៏ធំ ១ សម្រាប់បម្រើដល់ប្រជាកសិករដែលប្រកបរបរកសិកម្ម។ ក្រៅពីនេះក៏បានបម្រើដល់កសិករដែលបានចិញ្ចឹមសត្វគោផងដែរ។
មន្ត្រីឃុំរបស់មង្គលនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងបានឲ្យដឹងថា បឹងនេះបានបន្សល់ទុកពីសម័យ ប៉ុល ពត ស្ថិតនៅក្នុងភូមិព្រៃព្រំ ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានទំហំបណ្តោយ ១០៣ ម៉ែត្រ ទទឹង ៥៥ ម៉ែត្រ ដែលបច្ចុប្បន្នបឹងនេះកាន់តែរាក់បណ្តើរៗនិងឆាប់អស់ទឹក ទើបថ្មីៗនេះអាជ្ញាធរឃុំធ្វើការស្តារឡើងវិញឲ្យបានជម្រៅ ៣ ម៉ែត្រ សម្រាប់បម្រើដល់ប្រជាកសិករក្នុងមូលដ្ឋាន។
មន្ត្រីដដែលបន្តថា ដោយសារតែអាជ្ញាធរឃុំដាក់គ្រឿងចក្រអនុវត្ត ក៏មានអាខោនហ្វេសប៊ុកឈ្មោះ (Pen Duong) បានយល់ច្រឡំ ហើយបង្ហោះអមជាមួយរូបថតប៉ុន្មានសន្លឹក និងមានសំណេរចោទប្រកាន់អាជ្ញាធរថា “ជួយ share ទាំងអស់គ្នាផង បឹងធម្មជាតិមួយកន្លែង (បឹងអន្លួសដូង) ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងត្រូវបានលុបដោយគ្មានដឹងហេតុផលច្បាស់លាស់”។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/បឹង.png)
ក្រោយពីម្ចាស់អាខោនហ្វេសប៊ុកខាងលើបង្ហោះដោយសរសេរខ្លឹមសារដូចខាងលើនេះ ក៏មានអ្នកចែករំលែកនិងចូលខមិនព្រោងព្រាត។ ក្រោយមករដ្ឋបាលសាលាឃុំ និងរដ្ឋបាលស្រុកមោងឫស្សី ក៏បានចេញលិខិតបំភ្លឺជាសាធារណះមួយ កាលពីថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២៤។
ឆ្លើយតបការបង្ហោះចោទកាន់ប្រកាន បើយោងតាមខ្លឹមសារក្នុងសេចក្តីបំភ្លឺពីរដ្ឋបាលស្រុកមោងឫស្សីបានសរសេរថា បឹងនេះជាអាងចាស់ចាប់ផ្តើមមានសភាពគោករាក់បន្តិចម្តងៗ ទើបក្រុមប្រឹក្សាឃុំរបស់មង្គលបានឯកភាពប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ ដើម្បីស្តាឡើងវិញសម្រាប់តម្កល់ទឹកទុកប្រើប្រាស់នារដូវប្រាំងខាងមុខ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/បាត់ដំបង-1024x614.jpg)
រដ្ឋបាលស្រុកបន្តថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមពីហ្វេសបុកឈ្មោះ Pen Duong បានមួលបង្កាច់ខុសពីការពិត បង្កើតជាព័ត៌មានមិនពិត ធ្វើឱ្យមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋបាលឃុំនិងថ្នាក់ដឹកនាំ រដ្ឋបាលស្រុកមោងឫស្សីយ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងនោះរដ្ឋបាលស្រុកក៏តម្រូវឲ្យម្ចាស់គណនីហ្វេសបុកឈ្មោះ Pen Duong ធ្វើការកែតម្រូវខ្លឹមសារឡើងវិញ និងធ្វើការសំទោសជាសាធារណៈផងដែរ។
ករណីនេះ មុនរដ្ឋបាលស្រុកចេញសេចក្តីបំភ្លឺ ក៏មានការឆ្លងឆ្លើយគ្នាយ៉ាងចម្រូងចម្រាសតាមខមិនរវាងម្ចាស់អាខោន និងមន្ត្រីនៅសាលាឃុំ ក្នុងនោះមន្ត្រីសាលាឃុំបានខមមិនថា “សូមប្អូនស្រីមកសួរព័ត៌មានផ្ទាល់នៅសាលាឃុំ ឬមេភូមិឬឆាតផ្ទាល់ក៏បានអំពីព័ត៌មានការស្តារបឹងអន្លូសដូង និងសូមឲ្យប្អូនស្រីផុសកែវិញផង កុំចេះតែផុសអីចឹងធ្វើឲ្យមានការយល់ ច្រលំដល់ប្រជាពលរដ្ឋក្នុងឃុំរបស់មង្គល”។
តបខមិនពីមន្ត្រីឃុំ ក៏ត្រូវបានម្ចាស់អាខោនហ្វេសប៊ុកតបថា “ម៉េចមិនជូនដំណឹងឲ្យពលរដ្ឋដឹងផងរួមពាក្យខមិនជាច្រើនទៀត ហើយក្រោយមករដ្ឋបាលស្រុកក៏សម្រេចចេញសេចក្តឺបំភ្លឺតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត