Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍​ ប្រាប់មន្ត្រីឱ្យទប់ស្កាត់កំណើនជនបរទេសមកស្នាក់នៅខុសច្បាប់​នៅកម្ពុជា

បានផុស

នៅ

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយបុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល​ នៅ​ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែកុម្ភៈ លោកឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ឱ្យទប់ស្កាត់កំណើនជនបរទេសដែលមកស្នាក់នៅដោយខុសច្បាប់​នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរំលឹកនូវអនុសាសន៍ណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសង្កត់ធ្ងន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានប្រាប់ទៅកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារព្រំដែន ត្រូវចូលរួមការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំង​ការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន ជាដើម។

ទន្ទឹមនេះ លោកឧត្តមសេនីយ៍ឯក បានណែនាំឱ្យមានការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រង ការចេញ-ចូល ការស្នាក់នៅ និងការប្រកបរបររបស់ជនបរទេសនៅកម្ពុជា ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍​ ទប់ស្កាត់មិនឱ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់​ ឬជនបរទេសមករស់នៅក្នុងកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ ដោយត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់ជាទីបំផុត។

លោកឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ​ក៏ផ្ដាំផ្ញើឱ្យមន្ត្រីមានការរួបរួមសាមគី្គភាពផ្ទៃក្នុង គោរពតាមតួនាទីភារកិច្ចនៃរចនាសម្ព័ន្ធរបស់នគរបាលអន្តោប្រវេសន៍ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំង។ លើសពីនេះ លោកអគ្គនាយក ក៏បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ បន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានធ្វើដំណើរតាមច្រកទ្វារ​ ប្រកបដោយវិជ្ជាជីវៈ និងកត់ត្រាឱ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម