Connect with us

ព័ត៌មានជាតិ

​គោល​ដៅ​លំហែ​បៃតង ផ្លាស់ប្តូរសហគមន៍ជាសហគ្រិន លើក​សម្រស់ជួយ​អភិវឌ្ឍ​មូលដ្ឋាន

បានផុស

នៅ

គម្រោង​គោល​ដៅ​លំហែ​បៃតង នឹង​​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​​ប្រែក្លាយ​​ជា​សហគ្រិនភាព និង​មាន​សម្រស់​ស្អាត​ប្លែក ពី​​តំបន់​មួយ​ទៅ​​តំបន់​មួយ​​ទៀត។ នេះគឺជា​ការ​គូស​បញ្ជាក់​របស់​លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) នៅ​ទីស្តីការ​ក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​ អ៊ាង​ សុផល្លែត បាន​លើក​ឡើង​ថា គម្រោង​គោលដៅ​លំហែ​បៃតង​នឹង​ធ្វើ​ឱ្យ​​ប្រជា​សហគមន៍​ប្រែក្លាយ​ទៅ​ជា​​សហគ្រិនភាព ដែល​អាច​ទទួល​បាន​ប្រាក់​ចំណូល​ជា​ប្រចាំ​ពី​ការ​ផ្តល់​សេវាកម្ម​នៅ​តាម​មូលដ្ឋាន​នីមួយៗ។ ក្នុង​នោះ​​រួមមាន​សេវាកម្ម ទេសចរណ៍​ធម្មជាតិ កន្លែង​ស្នាក់នៅ សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​តំបន់ ការ​លក់ដូរ​ផលិតផល​ក្នុងស្រុក ជូន​​ភ្ញៀវ​ទេសចរ ដើម្បី​ឱ្យ​ប្រជា​សហគមន៍​មាន​ភាព​ជា​ម្ចាស់ និង​ឯករាជ្យ​ភាព ដែល​នេះ​គឺ​ជា​ការ​អភិវឌ្ឍ ដោយ​មានការ​ចូលរួម​ពី​​ប្រជា​សហគមន៍ និង មាន​ភាព​​សុខដុម​រមនា​នៅ​ក្នុង​សហគមន៍។

តាមរយៈការ​គិតគូរ​លើក​កម្ពស់​ជីវភាព​សហគមន៍ និង​ផ្ដល់​ផល​ប្រយោជន៍​ជូន​សហគមន៍​មូលដ្ឋាន ស្រប​តាម​គោលការណ៍​​រួមស្តី​ពី​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​បាន​បំបែក​ចេញពី​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន ឆ្នាំ២០២៣-២០២៨។

ការ​បណ្ដុះ​ស្មារតី​​ឱ្យ​ប្រជា​សហគមន៍ មូលដ្ឋានក្លាយជាសហគ្រិនភាព ហើយ​គំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែល​កើត​ចេញ​ពី​សហគ្រិនភាពនេះ នឹង​ជួយ​ឱ្យ​សហគមន៍​មាន​សម្រស់​ស្អាត​ប្លែក​​ខុស​ពីគ្នា​ពី​​តំបន់​មួយ​ទៅ​តំបន់​​មួយទៀត។

លោក​ អ៊ាង សុផល្លែត មាន​ប្រសាសន៍​បន្ថែម​ដែរ​ថា ភាព​ស្អាត​របស់​ប្រជា​សហគមន៍​ដែល​កើត​ចេញ​ពី​ភាពស្អាត ភាព​បៃតង និង​ចីរភាព ជា​ការងារ​អាទិភាព​​ចម្បងរបស់​ក្រសួង​បរិស្ថាន ក្នុង​បេសកកម្ម​​ធ្វើ​ឱ្យកម្ពុជាមាន​ភាពស្អាត គឺ​​ស្អាត​ពីខាងក្រៅ​ដែល​​នៅ​​ជុំវិញ​​ខ្លួន​​យើង គឺ​ស្អាត​ដី ស្អាត​ទឹក និងស្អាតខ្យល់។  ស្រប​ជា​មួយគ្នានេះ ការ​​កែប្រែ​​ផ្នត់​​គំនិតស្អាត ក៏​​ជា​​កត្តា​លីករ ជួយ​​ឱ្យភាពស្អាត បាន​ឋិតថេរ​ចីរកាល​​យូរអង្វែងដែរ។ ចំណែក​ភាពស្អាតពីខាងក្នុងវិញរួមមាន ភាពស្អាតកើតចេញពីចិត្តទៀងត្រង់របស់ប្រជាសហគមន៍ខ្មែរដូចជា ការលក់ដូរផលិតផល កសិផលជូនអ្នកទេសចរមិនកាប់ថ្លៃ មានតម្លៃស្តង់ដារត្រឹមត្រូវ ទោះបីស្ថិតនៅក្នុងរដូវកាល បុណ្យទានក្តី ហើយនិងមានការគិតគូរ ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម