Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ផ្ទះស្តុកថ្នាំពេទ្យ​មួយកន្លែងសង្ស័យ​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួត​ប្រជែង និងបង្ក្រាបក្លែងបន្លំ (ក ប ប ) នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នមពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក ​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ ស្តុក​ថ្នាំពេទ្យ មួយកនន្លែងតាម​បណ្ដោយ​ផ្លូវ​លេខ​៦៥៦ ក្នុងសង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោក សង្ស័យ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែល​អាចធ្វើឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ប្រ​ជា​ពលរដ្ឋ ។​

ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯក​ឧត្តម ឧត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តម​សេនីយ៍​ទោ ពិត បញ្ញា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង​ទទួល​ផែន​នគរបាល​ប្រ​ឆាំង​បទល្មើស​សេដ្ឋកិច្ច និងមាន​ការសម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះចូល​រួមសហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ដឹកនាំ​ដោយ​លោក ហេង ម៉ាលី ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក សួង រិ​ទ្ធ អនុប្រធាន​ការិយាល័យ​និយ័តកម្ម​សុខាភិបាល នៃ​មន្ទីរ​សុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​ផ្ទះ​ស្តុក​ថ្នាំពេទ្យ​សង្ស័យ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែល​អាចធ្វើ​ឲ្យ​បះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

​ក្រោយ​បញ្ចប់​ប្រតិបត្តិការ កម្លាំង​ជំនាញ​បាន​នាំខ្លួន​បុរស​ម្ចាស់​ទីតាំង ២​នាក់​ដើម្បី​យកទៅ​បំភ្លឺ នៅ​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដកហូត​សម្ភារ ពាក់ព័ន្ធ​មួយចំនួន ៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម