Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល ដំឡើងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជាសាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ អេស៊ីលីដា

បានផុស

នៅ

រាជរដ្ឋាភិបាល បាន​សម្រេច​ដំឡើង​វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅ​ជា​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា តាមរយៈ​អនុក្រឹត្យ​លេខ ២៧ អនក្រ​.​បក ដែល​ទទួលស្គាល់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១២ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤​ ចេញ​ដោយ​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ អេស៊ីលីដា បាន​ធ្វើការ​បណ្ដុះបណ្ដាល​កម្រិត​បរិញ្ញាបត្រ​រង ៧ ជំនាញ​បរិញ្ញាបត្រ ១៥ ជំនាញ និង​បរិញ្ញាបត្រ​ជាន់​ ៣​ ជំនាញ។

ក្នុង​នោះ​បរិញ្ញាបត្ររង​មាន ​៧​ ជំនាញ​រួមមាន​ ១.​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ២.​ជំនាញ​គណនេយ្យ ៣.​ជំនាញ​ធានារ៉ាប់រង​ ៤.ជំនាញ​ច​ល​នូ​ប​ត្ថ​ម្ភ ៥.​ជំនាញ​គ្រប់គ្រង​អាហរ័ណ​-​នីហរ័ណ​ និង ​៦.​ជំនាញ​ទីផ្សារ និង ៧.​ជំនាញ​ភាសា​អង់គ្លេស។

ចំណែក​ថ្នាក់​បរិញ្ញាបត្រ មាន​ ១៥​ ជំនាញ​រួមមាន ១.​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ២. ជំនាញ​គណនេយ្យ ៣.​ជំនាញ​គ្រប់គ្រង​ហានិភ័យ និង​ធានារ៉ាប់រង ៤.​ជំនាញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ៥.​ជំនាញ​នីតិសាស្ត្រ ៦.​ជំនាញ​គ្រប់គ្រង​បណ្តាញ​ផ្គត់ផ្គង់ និង​ច​ល​នូ​ប​ត្ថ​ម្ភ ៧. ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ ៨.​ជំនាញ​ទីផ្សារ ៩.​ជំនាញ​គ្រប់គ្រង​ធុរកិច្ច និង​សហគ្រាស ១០.ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ធុរកិច្ច ១១. ជំនាញ​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កុំព្យូទ័រ ១២.ជំនាញ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ១៣.​ជំនាញ​ភាសា​អង់គ្លេស​សម្រាប់​ទំនាក់ទំនង​ធុរកិច្ច ១៤.ជំនាញការ​បង្រៀន​ភាសា​អង់គ្លេស​ និង​ ១៥.ជំនាញ​ភាសា​អង់គ្លេស​សម្រាប់​បំណិន​បកប្រែ។

រីឯ​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន ​៣​ ជំនាញ​ រួម​មាន​ ១.​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ២.​ជំនាញ​ហិរញ្ញវត្ថុ​និង​ ៣.​ជំនាញ​គ្រប់គ្រង​។ ដូចនេះ​សូម​សិស្ស-​និស្សិត​ ដាក់ពាក្យ​ឥឡូវនេះ​ ដើម្បី​ទទួល​បាន​ការ​សិក្សា​ជំនាញ​ទាំងនេះ​ ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​ក្នុង​អាជីព​។​ តាមរយៈ​បទ​ពិសោធ​ជាង​ ៣០ ឆ្នាំ នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ជាមួយ​នឹង​បទពិសោធន៍​ នៃ​ការ​ធ្វើ​ធុរកិច្ច​ប្រកបដោយ​គុណភាព​ឈានមុខ​ក្នុង​យុគសម័យ​ឌីជីថល របស់​ធនាគារ អេស៊ីលីដា នឹង​ត្រូវ​ចែករំលែក​ទៅ​ក្នុង​ថ្នាល​បណ្ដុះបណ្ដាល​សម្រាប់​សិស្ស និស្សិត ធុរកិច្ច​ជន ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង ជំនាញ និង​បណ្ដាញ​ទំនាក់ទំនង​អាជីវកម្ម​សម្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ និង​ធុរកិច្ច ដើម្បី​លើកកម្ពស់​ទស្សនវិស័យ អាជីព​ការងារ​របស់​សិស្ស និស្សិត និង​មាន​សក្ដានុពល​ការងារ​ខ្ពស់​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា ព្រមទាំង​ភាព​ជា​សហគ្រិន​របស់​លោក​-​អ្នក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤៩ វិនាទី មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ៤ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

Sokha Hotels

ព័ត៌មានពេញនិយម