ព័ត៌មានជាតិ
អគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ
អគារសម្ភពដែលជាសមិទ្ឋិផលថ្មីមួយទៀតរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងជាអនុប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-817.png)
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ថា អគារសម្ភពថ្មីនេះ ជាសមិទ្ឋផលបន្ថែមថ្មីមួយទៀតសម្រាប់ជួយសម្រួលដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)សៀមរាប ក្នុងការផ្តល់សេវា ពិនិត្យតាមដានផ្ទៃពោះស្ត្រីសម្រាលកូន ដើម្បីចូលរួមកាត់បន្ថយអត្រាមរណៈមាតា និងទារក ក្នុងពេលសម្រាកពេទ្យ។ ជាពិសេស ទទួលបាននូវអត្ថប្រយោជន៍ការឧបត្ថម្ភគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលវិស័យសុខាភិបាលជាមុំអាទិភាពមួយនៃយុទ្ឋសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបន្តរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនិងការអភិវឌ្ឍ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-820.png)
បន្ថែមពីនេះ លោករដ្ឋមន្ត្រីសុខាភិបាល បានជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល បន្តការសិក្សារៀនសូត្រ អនុវត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ មានទំនាក់ទំនងល្អជាមួយមហាភាតរៈ ជាមួយបងប្អូនគ្រួសារអ្នកជំងឺ ជាមួយសង្គមឱ្យបានល្អ និងកាន់តែប្រសើរថែមទៀត។ ព្រមទាំង បន្តការស្រាវជ្រាវបន្ថែមទៀត ដើម្បីនវានុវត្តន៍នៅក្នុងមន្ទីរពេទ្យ និងត្រូវចូលរួមធ្វើការបណ្តុះបណ្តាលដើម្បីឱ្យសកម្មភាពត្រដុំត្រសងនៃមន្ទីរពេទ្យនេះទទួលបានជោគជ័យបន្ថែមទៀត និងក្លាយទៅជាវប្បធម៌ចងចាំនិងជឿទុកចិត្តរបស់មន្ទីរពេទ្យកុមារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-819.png)
លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃមន្ទីរពេទ្យនេះមានអ្នកជំងឺកាន់តែកើនឡើង ឯមន្ទីរពេទ្យក៏មានសភាពមមាញឹក និងចង្អៀត ព្រមទាំងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ការលះបង់កម្លាំងកាយចិត្ត និងពេលវេលាអស់ជាង ២៥ឆ្នាំ របស់លោកវេជ្ជបណ្ឌិត ប៊ីត រីចន័រ (Dr. Beat Richner) អតីតស្ថាបនិកដ៏ឆ្នើម សម្រាប់មន្ទីរពេទ្យកុមារមួយនេះ មន្ទីរពេទ្យបានអភិវឌ្ឍ និងពង្រីកសមត្ថភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ ជាមួយគ្នានោះ ដើម្បីឆ្លើយតបតាមតម្រូវការពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ និងទារកប្រឈមក្រោយកំណើត មន្ទីរពេទ្យបានសាងសង់អគារសម្ភពថ្មីបន្ថែមជាលើកទី២ នេះ ដែលមានគ្រែសរុបចំនួន ១២០គ្រែ ក្នុងនោះមាន ៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត (Postnatal neonatology) ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នៅដើមខែមីនា ឆ្នាំ២០២៣។
អគារទាំងមូលមានកម្ពស់ ៣ជាន់ ទំហំសរុបប្រមាណ ១ ៥០០ម៉ែត្រក្រឡា លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ហិកតា ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥លានដុល្លារអាមេរិក និងប្រមាណ ៥០ម៉ឺនដុល្លារអាមេរិកទៀត សម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។
ចំណែក លោកបណ្ឌិត ហ្វីលីព រ៉ូប៊ីនសុន (Philip Robinson) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស បានបញ្ជាក់ថា ក្រោយពីជាង ៥ឆ្នាំ បន្ទាប់ពីការលាចាកលោករបស់លោកវេជ្ជបណ្ឌិត ប៊ីត រីចន័រ មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការយ៉ាងពេញលេញ និងបន្តអភិវឌ្ឍជាលំដាប់។ ការវឌ្ឍនភាពដ៏រឹងមាំនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏ ជោគជ័យរបស់លោកវេជ្ជបណ្ឌិត រីចន័រ ក្នុងការជ្រើសរើសមនុស្សល្អៗ មកបម្រើការងារ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ ដើម្បីធានានូវអនាគតមួយប្រកបដោយនិរន្តរភាពនៃកេរដំណែលរបស់ស្ថាបនិករបស់យើង៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-818.png)
អត្ថបទ៖ គឿនវេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?