Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តកំពង់ធំ មានផែនការបណ្តុះកូន​ឈើឲ្យបាន ១០ ម៉ឺនដើម មានទាំងប្រភេទ​ឈើកម្រ​មាន​តម្លៃ​

បានផុស

នៅ

ដើម្បី​​ចូលរួម​ក្នុង​យុទ្ធនាការ​ «ដាំ​​ដើម​ឈើ​យ៉ាង​តិច ១​លាន​ដើម» របស់​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ធំ ដែល​ដឹក​នាំ​ដោយ​លោក តុប​ កក្តដា មាន​ផែន​ការ​បណ្តុះ​កូន​ឈើ​ឲ្យ​បាន​ ១០​ម៉ឺន​ក្នុង​ឆ្នាំ​២០២៤ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ហ្វេស​ប៊ុក​ផេក​របស់​លោក​បណ្ឌិត សាម អ៉ីន រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នេះ​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់​នៃ​ថ្នាល​បណ្តុះ​កូន​ឈើដែល​ស្ថិត​នៅ​ស្នាក់ការ​ឧទ្យានុរក្ស​ព្រះអាទិត្យ និង អូរងាវ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ នា​ខេត្ត​កំពង់​ធំ​ ដើម្បី​ពិនិត្យ​មើល និង​លើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀបចំថ្នាល និង​បណ្តុះ​កូន​ឈើ បច្ចុប្បន្ន​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ មាន​ផែនការ​បណ្តុះ​កូនឈើចំនួន ១០ម៉ឺនដើម នៅ​ទីតាំង​ចំនួន​ ៥ ក្នុងឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម។

លោក​បណ្ឌិត បន្ត​ទៀត​ថា ក្រៅ​ពីការ​បណ្តុះ​កូន​ឈើ​​ប្រណិត ដូច​ជា​ ក្រញូង ធ្នង់ និង​នាង​នួន ហើយ​នោះ មន្ទីរ​បរិស្ថាន​ខេត្តត​ ក៏​មាន​ការ​បណ្តុះ​កូន​ឈើ​​រាំង​ចំនួន ២ម៉ឺន​ដើម សម្រាប់​យក​ទៅ​ដាំ​ស្តារ​​ព្រៃលិច​ទឹក​បឹង​ទន្លេសាប និង​កូនឈើហូប​ផ្លែ​ប្រមាណ​ ១ម៉ឺន​ដើម​បន្ថែម​ទៀត សម្រាប់​ប្រជាសហគមន៍​យក​ទៅ​​ដាំ​​តាម​ផ្ទះ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម