ព័ត៌មានជាតិ
លោក ជួន ណារិន្ទ៖ អ្នកសារព័ត៌មានស្រ្តី ជាសសរ ស្តម្ភសង្គម មិនអាចមើលរំលងបានដាច់ខាត
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានលើកឡើងថា អ្នកសារព័ត៌មានស្ត្រី គឺជាសសរស្តម្ភសង្គមដែលមិនអាចមើលរំលងបានឡើយនៅកម្ពុជា។។
ការលើកឡើងរបស់លោក ជួន ណារិន្ទ បែបនេះ នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិរវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្រ្តី ស្តីពី សុវត្ថិភាព និងសេរីភាពនៃការបញ្ចេញមតិ ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានការគាំទ្រពីអង្គការយូនីស្កូ និងស្ថានទូតអូស្ត្រាលី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ស្នងការនគរបាលរាជធានីភ្នំពេញបន្តថា អ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការយកព័ត៌មានពិតទៅផ្សព្វផ្សាយដល់ប្រជាជនឱ្យបានដឹងប្រកបដោយវិជ្ជាជីវៈ។ អ្នកសារព័ត៌មានស្ត្រីជាសសរស្តម្ភរបស់សង្គម ដែលពួកគាត់បានខិតខំបំពេញតួនាទីរបស់ខ្លួនដោយមិនខ្លាចនឿយហត់ឡើយក្នុងការយកព័ត៌មានពិត។ ក្រៅពីផលវិជ្ជមាន ក៏មានកង្វះប្រហោងមួយចំនួនដូចគ្នាដែលរារាំងរវាងអ្នកព័ត៌មានស្រ្តី និងនគរបាលជាតិ តែងមានការយល់ច្រឡំគ្នារវាងអ្នកសារព័ត៌មាន និងនគរបាលជាតិ ការមិនទុកចិត្តគ្នា ហើយបញ្ហាទាំងអស់នេះមិនមែនមានតែនៅកម្ពុជានោះទេ គឺមាននៅទូទាំងពិភពលោក។ លោកបញ្ជាក់ថា កិច្ចពិភាក្សាថ្នាក់ជាតិថ្ងៃនេះ គឺជាដំណោះស្រាយមួយសម្រាប់អ្នកសារព័ត៌មានស្ត្រី និងនគរបាលជាតិជុំវិញការភាន់ច្រឡំផ្សេងៗ ហើយលោកជឿជាក់ថាកិច្ចពិភាក្សានេះ នឹងទទួលបានជោគជ័យផងដែរ។
ដោយឡែក ចំពោះការអនុវត្តក្រមសីលធម៌អ្នកសារព័ត៌មានវិញ លោក ជួន ណារិន្ទ សង្កេតឃើញថា នៅមានកម្រិតនៅឡើយ ជាពិសេសគឺ អ្នកសារព័ត៌មានតាមអនឡាញមួយចំនួន នៅមិនទាន់អនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជិវៈអ្នកសារព័ត៌មាននោះទេ។ លោកក៏បានផ្តល់អនុសាសន៍ ៦ចំណុចសំខាន់ៗដើម្បីឱ្យមានភាពប្រសើរឡើងសម្រាប់អ្នកសារព័ត៌មានថែមទៀតផង។
សូមជម្រាបថា កិច្ចពិភាក្សានេះ នឹងធ្វើមួយថ្ងៃពេញ ដោយមានការពិភាក្សាគ្នាលើប្រធានបទផ្សេងៗទាក់ទងជាមួយអ្នកសារព័ត៌មានស្ត្រី និងនគរបាលជាតិ ក៏ដូចជាបញ្ហាផ្សេងៗដែលអ្នកសារព័ត៌មានជួបប្រទះអំឡុងពេលបំពេញភារកិច្ចផងដែរ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?