ព័ត៌មានជាតិ
ត្រឹម ៣ ខែ មានយុវជនក្រីក្រ និងងាយរងហានិភ័យ ជិត ៣ ម៉ឺននាក់ ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃ
គិតត្រឹម ៣ ខែនេះ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណជិត ៣ ម៉ឺននាក់ បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ក្នុងនោះមានសិក្ខាកាមចូលរៀនជំនាញជាង ១២ ០០០ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-07_11-20-07-1024x685.jpg)
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ កុម្ភៈ នេះថា ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ របស់រាជរដ្ឋាភិបាល មានយុវជនចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ២៧ ២៨២ នាក់ (ស្រី ៩ ៤៣៦ នាក់) ក្នុងនោះ រាជធានីភ្នំពេញ ចំនួន ១០ ១៥៧ នាក់ (ស្រី ៣ ៣៦១ នាក់), ខេត្តបាត់ដំបង ចំនួន ៣ ៣៧៧ នាក់ (ស្រី ១ ៤៣៣ នាក់), ខេត្តសៀមរាបចំនួន ១ ៩៣២ នាក់ (ស្រី ៥២៦ នាក់), ខេត្តព្រះសីហនុចំនួន ១ ០៧៩ នាក់ (ស្រី ៣៧៨ នាក់), ខេត្តកណ្ដាល ចំនួន ៩៧៣ នាក់ (ស្រី ២៤៦ នាក់), និងបណ្ដាខេត្តផ្សេងៗ ចំនួន ៩ ៧៦៤ នាក់ (ស្រី ៣ ៤៩២ នាក់)។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/354596416_649712967182130_2588581839181171197_n.jpg)
ក្នុងនោះសិក្សាទៅលើវិស័យសំណង់សរុបចំនួន ៤ ៣៥៧ នាក់ (ស្រី ៦៦៤ នាក់), អគ្គិសនី និងថាមពល ៥៣៧ នាក់ (ស្រី ៥២ នាក់), អេឡិចត្រូនិក ៤៧៦ នាក់ (ស្រី ៨៩ នាក់), កម្មន្តសាល ២២៦ នាក់ (ស្រី ៣២ នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ៤ ១៦១ នាក់ (ស្រី ១៦៣ នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៨ ៦៩២ នាក់ (ស្រី ៤ ៥៧៧ នាក់) , សេវាកម្ម ១ ៦០៩ នាក់ (ស្រី ១ ៣៣២ នាក់), បរិក្ខារត្រជាក់ និងកម្តៅ ៤ ១៦០ នាក់ (ស្រី ១៣២ នាក់), ទេសចរ ១ ៧៩៦ នាក់ (ស្រី ១ ៣៩២ នាក់), និងកសិកម្ម និង កសិ-ឧស្សាហកម្ម ១ ២៦៨ នាក់ (ស្រី ១ ០០២ នាក់)។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-01-19_09-29-06-1024x682.jpg)
លោកបានបន្តថា ក្រសួង បានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយបើកបានចំនួន ៥៤៦ ថ្នាក់ ក្នុងនោះវិស័យសំណង់ ១២៥ ថ្នាក់ អគ្គិសនី និងថាមពល ៨ ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ ថ្នាក់, កម្មន្តសាលចំនួន ២២ ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្ត ចំនួន ៨៥ ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១១៩ ថ្នាក់, សេវាកម្មចំនួន ៣៥ ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៦៦ ថ្នាក់ ទេសចរណ៍ចំនួន ៤១ ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ២៦ ថ្នាក់ ដែលមានសិស្សចូលរៀនសរុប ១២ ៤០៣ នាក់ (ស្រី ៤ ២៨៦ នាក់) សិស្សមានប័ណ្ណសមធម៌សរុបចំនួន ៥ ៦៨៨ នាក់ (ស្រី ២ ៣៤៤ នាក់)។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-01-22_12-20-00-1024x768.jpg)
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ក្រសួង នៅតែបន្តចុះយុទ្ធនាការផ្សព្វផ្សាយតាម សង្កាត់ និងតាមខ្នងផ្ទះ នៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមកដល់ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២៤ ចុះបានចំនួន ៧៣១ លើក មានអ្នកចូលរួមសរុប ៧៧ ០៩០ នាក់។
លោកបានបន្ថែមថា ការចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈនេះមិនគិតថ្លៃទេចំពោះយុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ មិនត្រឹមទទួលបានការចុះឈ្មោះ និងសិក្សាដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ពីរាជរដ្ឋាភិបាល ពេលកំពុងសិក្សារយៈពេល ៤ ខែ ផងដែរ។ រីឯយុវជនមកពីសេដ្ឋកិច្ចក្រៅ និងក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ដែលមានបំណងចង់សិក្សាជំនាញបន្ថែម ក៏អាចចុះឈ្មោះ និងរៀនដោយឥតគិតថ្លៃដែរ។ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។
លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ អញ្ជើញមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង