Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ អ្នកដែលលូតលាស់លឿន និងជោគជ័យ គឺចេះរៀនពីខ្លួនឯង

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំសិស្ស-និស្សិតទាំងអស់ ត្រូវបន្តរៀនសូត្រ ហើយជាពិសេសត្រូវរៀនសូត្រពីខ្លួនឯង ព្រោះការរៀនសូត្រពីខ្លួនឯង ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំង និងប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤នេះ។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់និស្សិតដែលទទួលបានជ័យលាភីនាពេលនេះ ក៏ដូចជាសិស្ស-និស្សិតដទៃទៀត ត្រូវបន្តការរៀនសូត្របន្ថែមទៀត ដោយត្រូវរៀនពីគ្រប់ទីកន្លែង គ្រប់ពេលវេលា រៀនពីគ្រប់គ្នា និងរៀនពីខ្លួនឯងផងដែរ។ ការរៀនពីខ្លួនឯង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ​ហើយអ្នកដែលជោគជ័យ និងលូតលាស់លឿន គឺជាអ្នកដែលរៀនពីខ្លួនឯង។

«រៀនពីខ្លួនឯងសំខាន់ណាស់ ហេតុអីបានជាខ្ញុំនិយាយអញ្ចឹង ព្រោះខ្ញុំខ្លួនឯងនៅហ្នឹង ខ្ញុំមានអ្នកធ្វើការឲ្យខ្ញុំរាប់រយនាក់ គ្រប់វិស័យ អ្នកដែលលូតលឿន ជោគជ័យ គឺចេះរៀនពីខ្លួនឯង រៀនពីកំហុសខ្លួនឯង ចាំយកពីអ្វីដែលខ្លួនឯងជាចំណុចខ្សោយ ហើយខិតខំស្រាវជ្រាវ កែសម្រួល»។ នេះជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា បើបុគ្គលម្នាក់ៗ មិនមានឆន្ទៈ និងគ្មានការទទួលស្គាល់នូវចំណុចខ្សោយខ្លួន​ឯងទេ ទោះបីជាមានអ្នកបង្រៀនដល់ណាក៏ដោយ ក៏បុគ្គលនោះមិនចេះដែរ។ ដូច្នេះ ដើម្បីភាពលូតលាស់ និងជោគជ័យ គឺបុគ្គលម្នាក់ៗ ត្រូវហ៊ានទទួលស្គាល់នូវចំណុចខ្វះខាត ត្រង់ផ្នែកណាមួយ ហើយកែតម្រូវ និងរៀនសូត្រ ព្រមទាំងលើកទឹកចិត្តខ្លួនឯង បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម