Connect with us

ព័ត៌មានជាតិ

​មន្ត្រីកសិកម្ម​ឃុំ​ប្ដេជ្ញាជួយ​ពលរដ្ឋ ដាំដុះ ​និងសម្របសម្រួលទីផ្សារ​

បានផុស

នៅ

មន្ត្រីកសិកម្មឃុំមួយចំនួន ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល បន្ទាប់ពីបានប្រឡងជាប់បានប្ដេជ្ញាក្នុងការចូលរួមដោះស្រាយបញ្ហារបស់កសិករ ដូចជាការដាំដុះ និងសម្របសម្រួលទីផ្សារកសិផលជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា គង់ គីមឡេង មន្ត្រីកសិកម្មឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្ដេជ្ញាធ្វើការជាមួយកសិករ ចែក​រំលែក​ចំណេះដឹង បច្ចេកទេស ជំរុញឱ្យពលរដ្ឋបង្កើនការដាំដុះឱ្យទទួលបានទិន្នផលច្រើនដើម្បីបង្កើនប្រាក់ចំណូល។

លោក កាំង សុភានី មន្ត្រីកសិកម្មឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជឿថា ចូល​រួមវគ្គបណ្តុះបណ្តាលតម្រង់ ទិសដំបូងនៅថ្ងៃទី ១៣-១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នឹងធ្វើឱ្យលោកមានសមត្ថភាពធ្វើការជាមួយកសិករនៅតាមមូលដ្ឋាន។

មន្ត្រីទាំង ២៥០ នាក់នេះ គឺនឹងដាក់ពង្រាយនៅតាមខេត្តដែលសម្បូរផលិតកម្មស្រូវ ដូចជាខេត្តស្ថិត​នៅ​ជុំវិញបឹងទន្លេសាប ដែលមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម តាកែវ ព្រៃវែង និងខេត្តស្វាយរៀង។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការទទួលខុសត្រូវរបស់មន្ត្រីកសិកម្មឃុំ សង្កាត់ គឺត្រូវកំណត់បញ្ហាប្រឈមរបស់កសិករ និងតម្រូវការរបស់កសិករ ហើយលើកបញ្ហាដើម្បីស្វែង រកដំណោះស្រាយពីស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធ។

ក្រៅពីនេះ គឺសម្រសម្រួលដឹកនាំដើម្បីរកដំណោះស្រាយជូនដល់កសិករ ព្រមទាំងសម្របសម្រួលគាំទ្រកសិករក្នុងផលិត​កម្មផ្សារភ្ជាប់ទីផ្សារ កសាងចង្វាក់ផលិតកម្ម និងតម្លៃទីផ្សារ និងប្រមូលស្ថិតិកសិកម្ម ដែលធ្វើឱ្យក្រសួងកសិកម្មខិតនៅជិត​កសិករធ្វើឱ្យកសិករមានភាពកក់ក្ដៅ ដែលមានអ្នកជួយដោះស្រាយបញ្ហាទាន់ពេលវេលា។

តាមផែនការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺគ្រោងដាក់មន្ត្រីកសិកម្មឃុំឱ្យ​បានគ្រប់ឃុំនៅទូរទាំងប្រទេសដែលមានចំនួនសរុបរហូតដល់ ១ ៦០០ នាក់ ដែលបច្ចុប្បន្នក្រសួង​កសិកម្មជ្រើសរើសបាន ២៥០ នាក់រួចហើយ ខណៈខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត។

ផែនការដាក់ពង្រាយមន្ត្រីឃុំ-សង្កាត់ នឹងបញ្ចប់ត្រឹមឆ្នាំ ២០២៥ ក្រោយមកទើបធ្វើការពង្រឹងការងារមន្ត្រីជាដំណាក់កាលៗ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម