Connect with us

ព័ត៌មានជាតិ

យុវជនមកពីគ្រួសារក្រីក្រ ក្នុងខេត្ដកោះកុង ពេញចិត្តការរៀនជំនាញ ដោយសារមានសម្ភារៈអនុវត្តផ្ទាល់ និងសម្បូរបែប

បានផុស

នៅ

យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានលើកឡើងថា ខ្លួនពេញចិត្តក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលពីព្រោះការសិក្សាប្រកបដោយភាពទាក់ទាញ មានការអនុវត្តផ្ទាល់ រួមទាំងកម្មវិធីសិក្សាដ៏ល្អរបស់គ្រូបង្រៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី ដារ៉ា រស្មី ជាសិក្ខាកាមសិក្សាជំនាញអគ្គិសនី វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងបានលើកឡើងថា ខ្លួនពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈផ្នែកអគ្គិនេះណាស់ ពីព្រោះចាប់តាំងពីការចូលរៀនដំបូងមកទល់ពេលនេះ ការសិក្សាមានការអនុវត្តផ្ទាល់ដូចកំពុងធ្វើការដូច្នេះដែរ។ ការសិក្សាជំនាញនៅទីនេះមានទាំងទ្រឹស្តីនិងការអនុវត្តដើរទៅទន្ទឹមគ្នា ហើយសម្ភារៈវិញគឺមានគ្រប់គ្រាន់។

យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះសិក្សានូវការរៀបចំផែនការការងារទាក់ទងនឹងជំនាញអគ្គិសនី ការរៀបចំឧបរកណ៍អគ្គិសនី ជាពិសេសនោះខ្លួនក៏បានសិក្សាលើការតបណ្តាញកាមេរ៉ាសុវត្ថិភាពដែលមានចរន្តអគ្គិសនីស្មុគស្មាញផងដែរ។ តាមរយៈការសិក្សាមានទាំងការអនុវត្តផ្ទាល់ និងទ្រឹស្តីនេះខ្លួនសង្ឃឹមថារយៈពេល៤ខែនៃការសិក្សាជំនាញនេះ ខ្លួននិងមានការរីកចំរើនទៅមុខ។

យុវតីដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលនេះគឺល្អណាស់សម្រាប់យុវជនក្រីក្រពីព្រោះវាជាឱកាសមួយដ៍ល្អមួយសម្រាប់យុវជនក្នុងការរៀនជំនាញដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត។

សិក្ខាកាមរូបនេះ ក៏បានអំពាវនាវទៅដល់យុវជនផ្សេងៗទៀត សូមមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនឯងអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម