Connect with us

ព័ត៌មានជាតិ

លោក យង់ ពៅ ៖ សង្គមស៊ីវិលនៅកម្ពុជាមួយចំនួន មិនគួរយកកម្មករ ផ្សារភ្ជាប់រឿងនយោបាយទេ

បានផុស

នៅ

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​លើក​ឡើង​ថា អ្នកវិភាគ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា មិន​គួរ​ផ្សារភ្ជាប់​រឿង​កម្មករ ជាមួយ​នឹង​របៀបវារៈ​នយោបាយ​នោះ​ទេ ពីព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​និរន្តរភាព​ការងារ​របស់​ពលករ និង​ផលប្រយោជន៍​រួម​របស់​សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​បែបនេះ បន្ទាប់ពី​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បាន​មើល​ឃើញ​ថា អ្នក​វិភាគ សង្គម​ស៊ីវិល និង​សហជីព​មួយ​ចំនួន នៅតែ​យក​រឿង​ការ​កាត់ផ្តាច់​ការ​អនុ​គ្រោះ​ពន្ធ Everything But Arm (EBA) ពី​សំណាក់​សហភាព​អឺរ៉ុប​ចំនួន ២០% នា​ពេល​កន្លងទៅ ថា ប៉ះពាល់​ទៅ​ដល់​ការងារ​របស់​កម្មករ-និយោជិត និង​ការ​បិទ​រោងចក្រ​ឧស្សាហកម្ម​នានា​ក្នុង​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត បាន​គូស​បញ្ជាក់​បន្ត​ថា បើ​ទោះបី​មាន​ការ​កាត់ផ្តាច់​ការ​អនុ​គ្រោះ​ពន្ធ ប៉ុន្តែ​ការ​បញ្ជា​ទិញ​ទំនិញ​ខាង​វិស័យ​កាត់ដេរ​នៅតែ​រក្សា​ស្ថានភាព​ល្អ ត្បិត​ស្ថានភាព​នយោបាយ​នៅ​លើ​ពិភពលោក​គ្មាន​ស្ថិរភាព និង​បង្ក​ផល​ប៉ះពាល់​ការ​នាំចេញ។ ការ​អនុ​គ្រោះ​ពន្ធ Everything But Arm (EBA វា​នឹង​កាត់​ផ្តាច់​ទាំងស្រុង នៅ​ពេល​ប្រទេស​កម្ពុជា​លោត​ផុត​ពី​ប្រទេស​ក្រីក្រ ដូច្នេះ​កម្ពុជា​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រកួតប្រជែង​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ ទៀត ដោយ​មិន​រង់ចាំ​ការ​ផ្តល់​ការ​ដក​ដង្ហើម​ពី​សំណាក់​ភាគី​ណាមួយ​នោះ​ទេ។

អ្នក​ជំនាញ រូប​នេះ​ថា «បុគ្គល​មួយ​ចំនួន នៅតែ​លើក​ឡើង​បញ្ហា​នេះ ដែល​វា​ជា​សារ​នយោបាយ​! ចឹង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​របស់​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​គាត់​ទទួល​បាន​កញ្ចប់​ថវិកា​ពី​បណ្តា​សហគមន៍ និង​ប្រទេស​មួយ​ចំនួន ចឹង​គាត់​ត្រូវតែ​លើក​សារ​នយោបាយ​ណាមួយ​ដែល​ត្រូវ​ទៅ​នឹង​ម្ចាស់​មូលនិធិ​នោះ​ផង​ដែរ ដូច្នេះ​វា​ប៉ះពាល់​ទៅ​ដល់​ឆ្នាំងបាយ​រួម»។

អ្នក​ជំនាញ រូបនេះ អំពាវនាវ​ឱ្យ​បុគ្គល​ដែល​ជា​សង្គម​ស៊ីវិល​មួយ​ចំនួន​សូម​គិតគូរ​ទៅ​ដល់​ផល​ប្រយោជន៍​រួម ត្រូវ​គិតគូរ​នៅ​ពេល​ធ្វើ​សកម្មភាព​របស់​ខ្លួន ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សង្គមជាតិ។ គ្រប់​ភាគី​ទាំងអស់ ត្រូវតែ​គិត​អំពី​ស្ថិរភាព​នយោបាយ សង្គម ដើម្បី​ឱ្យ​ខ្លួនឯង​មាន​លទ្ធភាព​ក្នុង​ការ​បន្ត​និរន្តភាព​សេដ្ឋកិច្ច​ទៅមុខ ដោយ​ពុំ​មាន​បញ្ហា​ក្ដីក្ដាំ​បែបនេះ​មក​បង្អាក់​ដំណើរ​របស់​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម