Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំទប់ស្កាត់​ការលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹក

បានផុស

នៅ

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណា​ខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉ោងលើ២៤ម៉ោង តាមគោល​ដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំ​រឿងបញ្ជូនទៅតុលាការ។ លោកជំរុញបែបនេះ នៅក្នុងដំណើរចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកស្បៀងអាហារ បន្លែ ត្រីសាច់ និងថវិកាមួយចំនួន ទៅឧបត្ថម្ភផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធចម្រុះ ដែលកំពុងឈរជើងនៅមូលដ្ឋានចំនួន៤ទីតាំង នៅតំបន់ដីព្រៃលិចទឹកចំណុចក្របីក្រៀក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានបន្តថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានកាត់ឆ្វៀលជូន​ប្រជាពលរដ្ឋរួចរាល់ហើយ សម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។ រាជរដ្ឋាភិបាល ក៏បានហាមផ្តាច់មិនឱ្យមានការ​ឈូសឆាយ​ទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ ។

ក្នុងតំបន់ដីព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សានេះ បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹង​ប៉ះពាល់ដល់ជីវៈចម្រុះជាច្រើនប្រភេទក្នុងបឹងទន្លេសាបផងដែរ ។

ទន្ទឹមនឹងនេះ លោកថា សម្រាប់ប្រជាពលរដ្ឋណាដែលគ្មានដីពិតប្រាដក សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យអាជ្ញាធរមូល​ដ្ឋានរាយការណ៍​មករដ្ឋបាលខេត្ត និងរៀបចំដីកន្លែងណាមួយ ជូនដល់បងប្អូនអោយបានទាន់ពេលវេលា ហាមដាច់ខាត់មិនអោយមកទន្ទ្រានដីព្រៃលិចទឹកឡើយ ។ 

អភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរ ក៏ដួចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រាន ទៅលើដីព្រៃលិចទឹកនៅ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារនេះទាំងអស់គ្នា ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានា ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជា​ឧត្តមប្រយោជន៍សាធារណៈ។

នាឱកាសនេះដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលកំពុងឈរជើងការពារនៅតាមគោលដៅរៀងខ្លួន បើទោះបីជាទីតាំងទាំងនេះ មានភាពស្មុគស្មាញ និងមានការលំបាកជាច្រើន ប៉ុន្តែកងកម្លាំងនៅតែខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាទប់ស្កាត់ការពារតំបន់ទាំងនេះ ឲ្យនៅគង់យូរអង្វែងទុកសម្រាប់តកូនចៅជំនាន់ក្រោយ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម