ព័ត៌មានជាតិ
ទូតជប៉ុននៅកម្ពុជា រៀបចំពិធីចម្រើនព្រះជន្ម ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ
ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅរាត្រីថ្ងៃទី១៤ ខែកុម្ភៈ បានរៀបចំពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ព្រះមហាក្សត្រ នៃប្រទេសជប៉ុន។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-869-1024x682.png)
ក្នុងឱកាសរៀបចំពីធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី បានរំឮកថា ជប៉ុន នៅដើមឆ្នាំ២០២៤ បានជួបប្រទះព្រឹត្តិការណ៍សោកនាដកម្មចំនួនពីរ គឺគ្រោះរញ្ជួយដីនៅឧបទ្វីប ណូតូ និងឧប្បទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅអាកាសយានដ្ឋាន ហាណេដា ដែលហេតុការណ៍នេះបណ្ដាលឱ្យ ព្រះចៅអធិរាជ និងព្រះអធិរាជនី ទ្រង់មានសេចក្តីព្រួយព្រះហឬទ័យជាខ្លាំង ចំពោះគ្រោះមហន្តរាយ និងគ្រោះថ្នាក់នេះ។
នៅជុំវិញករណីនេះ ក្នុងឱកាសដដែល លោកទូត បាន ថ្លែងអំណរព្រះគុណចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ព្រះរាជវង្សានុវង្សកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងសម្តែងនូវសមានចិត្តយ៉ាងស្មោះអស់ពីដួងចិត្ត។ ក្នុងគ្រាលំបាកនេះ លោកត្រូវបានលើកទឹកចិត្តដោយមិត្តភាព និងក្តីមេត្តា ហើយប្រជាជនជប៉ុនជាច្រើន មានសេចក្តីរំភើបយ៉ាងក្រៃលែង ចំពោះទឹកចិត្តសប្បុរសរបស់ប្រជាជនកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងការ លើកទឹកចិត្តរបស់កម្ពុជា រដ្ឋាភិបាលជប៉ុន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការស្តារ និងកសាង ឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-870.png)
ទូតជប៉ុនក៏បានរំលេចអំពីទិដ្ឋភាពដែល កម្ពុជា-ជប៉ុន បានប្រារព្ធជាថ្មីខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងការដែលប្រទេសទាំងពីរបានតម្លើងកម្រិត ទំនាក់ទំនងទ្វេភាគី ដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
បន្ថែមពីនេះ លោក អ៊ូអិណូ អាត់ស៊ូស៊ី បានសង្ឃឹមថាក្នុងឆ្នាំ២០២៤នេះ នឹងចាប់យកចលនការដែលបានបង្កើតកាលពីឆ្នាំ២០២៣ ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះជាឆ្នាំរោង ដែលត្រូវបានគេជឿថា នឹងនាំមកនូវការផ្លាស់ប្តូរជាក់ស្តែង។ ជាមួយនឹងជំនឿយ៉ាងដូច្នេះ ក្នុងឆ្នាំរោងនេះ មានបំណងសម្រេចឲ្យបាននូវការអភិវឌ្ឍ ឲ្យបានច្រើន ជាក់ស្តែងនៅក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា ដែលត្រូវបានពង្រឹងយ៉ាងរឹងមាំដោយទំនុកចិត្ត និងមិត្តភាពរួចមកហើយ។
ដើម្បីសម្រេចបាននូវគោលដៅដែលបានគ្រោងទុក លោកទូតមានបំណងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ហើយធ្វើការដើម្បីធានាថាទំនាក់ទំនងមានប្រយោជន៍ចំពោះភាគីទាំងពីរ។ លោកចង់ឲ្យភាគីទាំងពីរធ្វើការរួមគ្នា ដោយយកចិត្តទុកដាក់ចំពោះ “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ដែលបានដាក់ចេញ ដោយគណរដ្ឋមន្ត្រីថ្មី ដើម្បីសម្រេចឲ្យបាននូវសង្គមឌីជីថល ពង្រឹងការតភ្ជាប់ និងកែលម្អបរិយាកាសវិនិយោគ។
ខណៈពេលដែលស្ថានការណ៍អន្តរជាតិ កាន់តែមានភាពស្មុគ្រស្មាញ ហើយភាគីទាំងពីរជួបប្រទះនូវបញ្ហាប្រឈមជាច្រើនជាសកល លោកឯកអគ្គរាជទូតបានចាត់ទុកថា ជាប្រការសំខាន់ដែលជប៉ុន និងកម្ពុជាធ្វើការរួមគ្នាជាដៃគូ ដើម្បីគោរពច្បាប់អន្តរជាតិ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ។
ជាចុងក្រោយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យានឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យប្រទេសទាំងពីរអាចសហការ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
គួរឱ្យដឹងថា ក្នុងកម្មវិធីចម្រើនព្រះជន្ម ព្រះចៅអធិរាជជប៉ុននេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីរាជការជាច្រើនរូបទៀត៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-871-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-875-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-872-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-873-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-874-1024x683.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?