Connect with us

ព័ត៌មានជាតិ

មេទ័ពជើងគោក៖ កំណែទម្រង់កងទ័ពជើងគោក នៅតែបន្តទៅមុខ មិនដកថយឡើយ

បានផុស

នៅ

មេបញ្ជាការកងទ័ពជើងគោក ថ្លែងបញ្ជាក់ថា ការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោកនៅតែបន្តទៅមុខ មិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ គូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាព និងគុណភាពការងារ គ្រប់កងឯកភាពទាំងអស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រង ដឹកនាំបញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ។

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់គ្រប់កងឯកភាព ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដែលបានដាក់ចេញ។

លោកនាយឧត្តមសេនីយ៍ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ពជើងគោក បន្តកិច្ចខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះឱ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម