Connect with us

ព័ត៌មានជាតិ

បន្ទាន់! គ្រោងដាក់សាឡង់ ឆ្លងយានយន្ត ពីកោះពេជ្រទៅកាន់កោះនរា រំដោះកកស្ទះ​ផ្លូវ​ជាតិ​លេខ ១

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងដាក់សាឡង់ឆ្លងយានយន្តនានា ចេញពីកោះពេជ្រទៅកាន់កោះនរា ខណៈដែលស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរា បានកំពុងសាងសង់យ៉ាងមមាញឹក។

រដ្ឋបាលរាជធានីក៏គ្រោងនសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានី ខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងជុំវិញការអភិវឌ្ឍនិងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះ នរានាព្រឹក​ថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡង់ដើម្បីឆ្លងយានយន្តនានាចេញពីកោះពេជ្រមកកាន់កោះនរា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេងមិនបានកំណត់ថានឹងចាប់ផ្ដើមដំណើរការនៃការបើកឲ្យដំណើរការនៃការដាក់សាឡង់ឆ្លងយានយន្តនេះនៅពេលណានោះទេ ។

បន្ថែមពីលើនេះទៀតរដ្ឋបាលរាជធានី ក៏គ្រោងនឹងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ដែរ ដើម្បីរំដោះ​ចរាចរណ៍នៅលើផ្លូវជាតិលេខ១នេះប៉ុន្តែ គេជឿថាគម្រោងខាងលើនេះមិនយូរទេ នឹងចាប់ផ្តើមដំណើរការហើយ ដោយសារថាការរៀបចំកំពង់ដរទាំងសងខាស្ថាបនាស្ទើរតែរួចរាល់ ១០០% ហើយនោះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម