Connect with us

ព័ត៌មានជាតិ

​សមត្ថកិច្ច​បញ្ជូនបុរស​ចិនតៃវ៉ាន់ ២ នាក់​ ដែលថតសម្ដែងនៅខេត្តព្រះសីហនុ ​ទៅតុលាការ​

បានផុស

នៅ

បុរសជនជាតិចិនតៃវ៉ាន់ ២ នាក់ ដែលបានធ្វើដំណើរចូលមកកម្ពុជា ហើយថតវីដេអូសម្ដែង​អំពើ​ឧក្រិដ្ឋ នៅតាមបណ្ដាតំបន់មួយចំនួននៅក្នុងខេត្តព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ។

​លោក គួច ចំរើន ​អភិបាលខេត្តព្រះសីហនុ ​មានប្រសាសន៍ឱ្យដឹង​នៅក្នុងសន្និសីទសារព័ត៌មាន នៅ​រសៀលថ្ងៃទី១៥​ ខែកុម្ភៈ ​ឆ្នាំ ២០២៤ នេះថា បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ មានគម្រោង មកកម្ពុជាតាំងតែពីពាក់កណ្ដាលខែមករាកន្លង​ទៅ ដើម្បីថតពីអំពើចាប់ជំរិត និងបង្ខាំងមនុស្ស​នៅខេត្តព្រះសីហនុ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១១ ខែកុម្ភៈ បុរសជនជាតិចិនតៃវ៉ាន់ទាំង២នាក់ បាន​ធ្វើដំណើរ​មកដល់​រាជ​ធានីភ្នំពេញ ហើយដើរកអាគារមួយចំនួន ដើម្បីថតសម្ដែង ប៉ុន្តែ​មិនមាន​ឱកាស ក៏បន្ត​ដំណើរទៅខេត្តព្រះសីហនុ ដោយឈប់ទិញសម្ភារស្បែកជើង មួក ស្រោមកាំភ្លើងនៅតំបន់ទឹកថ្លា។

​នៅយប់ថ្ងៃទី ១២ ខែកុម្ភៈ បុរសជនសង្ស័យទាំងពីរនាក់ បានចុះទៅអាគារ X នៅតំបន់អូរត្រេះ ខេត្ត​ព្រះសីហនុ ​ហើយធ្វើសកម្មភាព​ថតសម្ដែង ថាខ្លួនកំពុងត្រូវគេចាប់ជំរិត និងការធ្វើទារុណកម្ម។ នៅថ្ងៃបន្ទាប់ បុរសរូបនេះក៏បានចេញដំណើរទៅទីតាំងនោះម្ដងទៀត ដើម្បីថត ដោយ​ប្រាប់ពីស្ថានភាពរបួសស្នាម និងការរត់គេចពីទីតាំងចាប់ជំរិត។

​បុរសជនជាតិចិនតៃវ៉ាន់ ទី១ ឈ្មោះ CHEN NENG-CHUAN និងម្នាក់ទៀត ឈ្មោះ LU TSU-HSIEN។ បើ​តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់ថា រូបគេមានគម្រោងផលិតមាតិការបែបនេះ ក្នុងគោល​ដៅទាក់ទាញ View តាមបណ្ដាញសង្គម ​ដើម្បីលក់ផលិតផល។​

​បុរសទាំងពីរនាក់ ត្រូវបញ្ជូនទៅតុលាការ ​ពីបទបង្កអំពើញុះញង់ ​ធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ​សង្គមធ្ងន់ធ្ងរ។​

កម្លាំងសមត្ថកិច្ចជំនាញ បានដកហូត​ស្រោមមុខខ្មោច​ កាំភ្លើងជ័រ​ សំលៀកបំពាក់ទាហានប៉ារ៉ា សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម