ព័ត៌មានជាតិ
អគ្គស្នងការរង ហាមកងកម្លាំង កុំពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទ ជាដាច់ខាត
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ លើកឡើងថា បញ្ហាល្បែងស៊ីសង ជាបញ្ហាដ៏ក្ដៅមួយ ហើយក្នុងនាមជាកងកម្លាំងអនុវត្តច្បាប់ សូមកុំមានការពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទ ជាដាច់ខាត។

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្នុងឱកាស ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធផលការងារនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅសាលប្រជុំនាយកដ្ឋានអង្គរក្ស។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍បូកសរុបសលទ្ធផលការងារ របស់ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដែលអានដោយ ឧត្តមសេនីយ៍ឯក សៀន សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម រួចមក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានឯកភាពទាំងស្រុងនូវរបាយការណ៍ និងបានមានប្រសាសន៍ ណែនាំដល់មន្រ្តីទាំងអស់ថា៖ បញ្ហាល្បែងស៊ីសង ជាបញ្ហាដ៏ក្ដៅមួយដែលយើងគ្រប់គ្នាត្រូវរួបរួមគ្នាអនុវត្ត និងពិនិត្យមើលពីបញ្ហាប្រឈម និងចាត់វិធានការសមស្របជាបន្តបន្ទាប់ ដើម្បីឆ្លើយតបកង្វល់របស់ថ្នាក់ដឹកនាំ ជាពិសេសស្របពេលដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង និងពាំនាំអនុសាន៍ដឹកនាំ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចាត់ការលើល្បែងផ្សងសំណាង និងរំឭកពីបទពិសោធន៍លើបញ្ហាអសន្តិសុខ ជំនាន់ភ្នាល់បាល់ Cambo6 ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានកោតសរសើរចំពោះ ឧត្តមសេនីយ៍ឯក សៀន សេន ដែលកន្លងមកបានដឹកនាំអង្គភាព ប្រកបដោយប្រសិទ្ធភាព ក្ដាប់សភាពការបានគ្រប់ច្រកល្ហក និងដឹកនាំមន្ត្រីទាំងអស់ឱ្យមានភាពសាមគ្គីល្អ។ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បន្តថា ពាក់ព័ន្ធការងារសហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) សង្កេតឃើញថា អង្គភាពគឺជាតួអង្គដ៏សំខាន់មួយមិនអាចខ្វះបាន ដែលមាន ឧត្តមសេនីយ៍ឯក សៀន សេន ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានក្រុមការងារដ៏ទៃទៀតចំណុះក្នុងក្រសួងមហាផ្ទៃ មួយចំនួនបានបំពេញការងារយ៉ាងសកម្ម ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) កន្លងទៅ។

អគ្គស្នងការរង បានបន្តថា បញ្ហាល្បែងស៊ីសង ជាបញ្ហាដ៏ក្ដៅមួយ ហើយក្នុងនាមយើងជាកងកម្លាំងអនុវត្តច្បាប់ សូមកុំមានការពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទ ជាដាច់ខាត។
ដើម្បីឱ្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កាន់តែមានប្រសិទ្ធភាព ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្ដល់មតិដឹកនាំមួយចំនួនដូចខាងក្រោម៖
១. សូមអង្គភាព ជាពិសេសការិយាល័យជំនាញ ប្រជុំឆ្លងយោបល់ រកដំណោះស្រាយ កំណត់នូវបញ្ហាប្រឈមផ្សេងៗ ឱ្យបានទៀងទាត់ សំណូមពរឱ្យមានកំណត់ហេតុច្បាស់លាស់នៅពេលប្រជុំនីមួយៗ។

២. សូមធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ពីស្នាដៃ គុណសម្បត្តិ ដើម្បីលើកសរសើរ ឬក៏ដំឡើងឋានន្តរស័ក្ត តួនាទី ដល់មន្រ្តីឆ្នើម និងដាក់វិន័យដល់មន្រ្តីអសកម្ម។
៣. សូមការិយាល័យជំនាញកំណត់មុខសញ្ញា ល្បែងផ្សងសំណាង ល្បែងស៊ីសងខុសច្បាប់ ដើម្បីប្រមូលព័ត៌មានច្បាស់លាស់ សំដៅងាយស្រួលក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាប៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ