Connect with us

ព័ត៌មានជាតិ

សត្វទន្សោង ១ក្បាល ស្លាប់ ក្រោយជាប់អន្ទាក់បង្កជារបួសធ្ងន់ធ្ងរ

បានផុស

នៅ

សត្វទន្សោងមួយក្បាល បានបាត់បង់ជីវិត នៅថ្ងៃព្រហស្បត្តិ៍នេះ ព្រោះជាប់អន្ទាក់របស់ព្រានព្រៃកាលពីពេលថ្មីៗ ដែលបណ្ដាលឱ្យរងរបួសត្រង់ជើងខាងស្ដាំធ្ងន់ធ្ងរ បើទោះបីជាធ្លាប់ទទួលបានការព្យាបាលយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា កាលពីពេលថ្មីៗនេះ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានព្យាយាមសង្រ្គោះ និងព្យាបាលបឋមចំពោះសត្វទន្សោងចំនួន១ ក្បាល ដែលរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរដោយសារជាប់អន្ទាក់ ក្នុងសហគមន៍ព្រៃឈើឆក់បាស់។ អំឡុងពេលព្យាបាល មន្ត្រីបានប្រើប្រាស់ ថ្នាំសណ្តំរួចដឹកយកមកព្យាបាលមួយរយៈនៅក្នុងចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប។

ប៉ុន្តែនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សត្វទន្សោង ត្រូវបានបាត់បង់ជីវិតដោយសាររបួសធ្ងន់ពេកមិនអាចជួយសង្គ្រោះបាន។ យ៉ាងណាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅតំបន់នោះ បានយកសពសត្វទន្សោងនោះយកទៅកប់ក្នុងរណ្ដៅរួចរាល់ហើយ៕

អត្ថបទៈ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម