Connect with us

ព័ត៌មានជាតិ

អ្នក​ភូមិ​ក្នុង​ខេត្ត​បាត់ដំបង​ បន្ត​ធ្វើនំក្រឡានលក់ដើម្បីបន្ត​ថែរក្សាអាហារប្រពៃណីដូនតា

បានផុស

នៅ

បច្ចុប្បន្នក្នុងខេត្តបាត់ដំបង គេសង្កេតឃើញមានលក់នំក្រឡានស្ទើរគ្រប់កន្លែងដូចជា នៅតាមទីផ្សារ ដងផ្លូវ ចំណត​ឡាន នៅ​តាមរមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗជាដើម។ នំក្រឡានត្រូវបានគេចាត់ទុកជាអាហារ​ប្រពៃណី និងជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ​សម្រាប់​ខេត្ត​បាត់ដំបង។​

អ្នកភូមិសំរោងក្នុង ភូមិនរា និង ភូមិតាគោម ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅតែ​បន្ត​ធ្វើនំក្រឡានត​ជំនាន់ពីដូនតារហូតមកដល់ពេល​​បច្ចុប្បន្ន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពុងអង្គុយដុតនំ​ក្រឡាន អ្នកស្រី រុំ ផារី រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំបានឲ្យដឹងថា ជិត ៣០ ឆ្នាំមកហើយដែលអ្នកស្រីប្រកបមុខរបរដុតក្រឡាន។

មុខរបរនេះមិនងាយស្រួលប៉ុន្មាននោះទេ តែអ្នកស្រីមិនចង់​ឲ្យ​បាត់បង់ទើបចេះ​តែ​បន្តជំនាន់រហូតដល់បច្ចុប្បន្ន។ បើតាម​អ្នកស្រី រុំ ផារី ទម្រាំបានក្រឡានលក់ចំណាយពេលដុតប្រហែលជាង ២ ម៉ោង ទៅតាមទំហំ​បំពង់ឫស្សី នេះមិនទាន់គិតពីផលលំបាកដូចជារកដើមឬស្សីផង។

អ្នកស្រី រុំ ផារី អះអាងថា ក្រឡានមានក្លិនឈ្ងុយឆ្ងាញ់ក៏អាស្រ័យលើការបុិនប្រសប់ក្នុងការ​លាយគ្រឿងផងដែរស្របជាមួយរសជាតិ។ ក្នុងនោះមានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករ ជាដើម ពេលលាយគ្រឿងផ្សំទាំងនេះចូល គ្នារួចហើយ ទើបច្រកក្នុងបំពង់ឬស្សី ហើយដុតរយៈពេលជាង ២ម៉ោង ទើបឆ្អិត។

បើតាមអ្នកស្រី រុំ ផារី ជារៀងរាល់ព្រឹកមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានមកទស្សនាឈ្វេងយល់និងទិញនំក្រឡាន ជាហូហែរ​ក្រោយពីពួកគេត្រឡប់ពីទស្សនាវត្តសំរោងក្នុងវិញ។ ពួកគេលើកឡើង​ថា នំក្រឡានឆ្ងាញ់និងចូលចិត្តទៀតផង តែចំពោះប្រវត្តនំក្រឡានអ្នកស្រី​មិន​បាន​ដឹងច្បាស់​នោះទេ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានបង្ហាញឲ្យដឹងអំពីដើមកំណើតនំក្រឡានបែបនេះថា នំក្រឡានមានប្រភពចេញពីជនជាតិភាគតិច (កូឡា) របស់ប្រទេសភូមា ដែលបានរត់ភៀសខ្លួននិងបានមករស់នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។

ជនជាតិដើមភាគតិច (កូឡា) តែងបរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា)។ ជនជាតិ(កូឡា) ពីសម័យមុនប្រកបរបរដោយការរករ៉ែ (ត្បូង.មាស.ពេជ្រ.បរបាញ់សត្វ កាប់ឈើ) ជាដើម។ នៅពេលដែលពួកគេទៅព្រៃម្តងៗពួកគេមិនយកឆ្នាំង ឬក្អម ទៅជាមួយនោះទេ ព្រោះរបស់ទាំងនេះវាធ្ងន់ផុយស្រួយងាយបាក់បែក ដោយសម័យនោះគេធ្វើពីដីឥដ្ឋ ទើបពួកគេមិនយកតាម។ ដើម្បីចម្អិនអាហារពួកគេដើររកកាប់ដើម​ឫស្សីណាដែលមានប្រហោងធំៗយកមកដាំស្លរ ដោយដាក់បំពង់ឫស្សីបញ្ឈររួច ដុតភ្លើងជាការស្រេច។

ចំណែកឯជនជាតិខ្មែរយើង ដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡានាសម័យនោះក៍យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សីមានរសជាតិឆ្ងាញ់ខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា ទើបនៅពេលដែលពួកគេត្រឡប់ពីព្រៃវិញ ពួកគេបានផ្សព្វផ្សាយពីវិធីចម្អិនអង្ករដំណើបក្នុងបំពង់ឫស្សីដល់អ្នកភូមិ។ ចាប់ពីពេលនោះមកខ្មែរយើង បានហៅឈ្មោះនំនេះថា (នំក្រឡាន) ឲ្យ​ស្រដៀងនិងឈ្មោះជនជាតិភាគតិច(កូឡា)។

លោកបន្ត​ថាពីជំនាន់មួយទៅជំនាន់ នំក្រឡានមានការវិវត្តន៍បន្ថែមគ្រឿងផ្សំឲ្យមានរសជាតិឆ្ងុយឆ្ងាញ់ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំ របស់វាមានដូចជា អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិល បន្តិចបន្ទួច រួចដាក់ចូលក្នុងបំពង់ឫស្សី ហើយយក ស្លឹក ចេក រឺស្រកីដូង ធ្វើច្នុកទើបដុតក្នុងចង្ក្រានធ្វើពីរបាដែកតែម្តងជាការស្រេច៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣១ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម