ព័ត៌មានជាតិ
អគ្គមេបញ្ជាការ៖ កំណែទម្រង់ នឹងធ្វើឱ្យកម្លាំងការពារជាតិកាន់តែទំនើប ឆ្លើយតបបានគ្រប់ស្ថានការណ៍
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ការធ្វើកំណែទម្រង់ នឹងធ្វើឱ្យ កងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប រៀបរយ វិជ្ជាជីវ: និងប្រសិទ្ធភាព ដែលនឹងឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យា និងស្ថានការណ៍វិវត្តរបស់ពិភពលោក។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ ២០២៤ របស់កងទ័ពជើងគោក នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងធ្វើកំណែទម្រង់កងទ័ព និងទំនើបកម្មសម្ភារៈសឹកយ៉ាងសកម្មបំផុត ក្នុងគោលដៅការពារប្រទេសជាតិរៀងៗខ្លួន។ ដូច្នេះហើយ មិនមានច្បាប់ណាមកកំណត់ហាមឃាត់ការធ្វើទំនើបកម្មការពារជាតិរបស់ប្រទេសអធិបតេយ្យនោះទេ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា សម្រាប់កម្ពុជាដែលជារដ្ឋអធិបតេយ្យ ជាសមាជិកអង្គសហប្រជាជាតិ បានចូលរួមគ្រប់រចនាសម្ព័ន្ធពិភពលោក និងតំបន់ ស្មើសិទ្ធិស្មើភាពដូចរដ្ឋអធិបតេយ្យដទៃទៀតដែរ កម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការឆ្វើកំណែទម្រង់កងទ័ពជាតិ និងទំនើបកម្មសម្ភារៈសឹក ដើម្បីពង្រឹង និងពង្រីកសមត្ថភាពឱ្យកាន់តែប្រសើរ។ បើតាមលោកនាយឧត្តមសេនីយ៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ គឺជាជម្រើសតែមួយគត់សម្រាប់កងយោធពលខេមរភូមិន្ទ ដោយឈរលើស្មារតីជាតិនិយម ដើម្បីបម្រើដល់គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពស្ថិតស្ថេរយូរអង្វែងទៅថ្ងៃអនាគត។
«កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើទំនើបកម្ម ជាអាទិភាពដល់ប្រភេទទ័ពនិងទ័ពជំនាញ ឈរលើទស្សនៈវិស័យ មនុស្សមុន អាវុធយុទ្ធភណ្ឌតាមក្រោយ ដោយដើរទន្ទឹមនឹងការវិនិយោគលើប្រភពធានាអាវុធយុទ្ធភណ្ឌ គ្រឿងបំពាក់ទំនើបសម្រាប់បម្រើឱ្យការប្រយុទ្ធ រួមនឹងការកសាងគោលជំហរដល់ជួរកងទ័ព »។ នេះជាការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ