Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់លើកទឹកចិត្តសហគ្រាសសំណង់ និងកម្មករសំណង់ចុះឈ្មោះ ប.ស.ស. ដើម្បីទទួលបានការគាំពារសង្គម

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តដល់សហគ្រាសក្នុងប្រព័ន្ធវិស័យសំណង់ និងកម្មករសំណង់ស្ថិតនៅក្រៅប្រព័ន្ធចុះឈ្មោះជាមួយ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពិសេសទទួលបានការគាំពារសង្គមដូចជារបបថែទាំសុខភាព ហានិភ័យការងារនិងរបបសោធនជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៦កុម្ភៈថា បច្ចុប្បន្ននេះ ប.ស.ស. បានកំពុងអនុវត្តទៅលើអ្នកបម្រើការងារផ្នែកវេទិកាឌីជីថល អ្នកបម្រើការក្នុងសេវាកម្សាន្ត និងកម្មករនិយោជិតក្នុងវិស័យសំណង់ដែលមានការចុះឈ្មោះក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

លោកបានពន្យល់ថា ការចុះឈ្មោះក្នុងប្រព័ន្ធចំពោះកម្មករសំណង់ក៏ដូចជាផ្នែកផ្សេងៗទៀតតម្រូវឱ្យនិយោជកចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីផ្តល់អត្ថប្រយោជន៍ដល់កម្មកររបស់ខ្លួនដែលគិតត្រឹមថ្ងៃទី១៦ខែកម្ភៈឆ្នាំ២០២៤នេះមានសហគ្រាសក្នុងប្រព័ន្ធវិស័យសំណង់ចំនួន៤៤៨សហគ្រាសបានចុះជាមួយ ប.ស.ស ដោយមានកម្មករនិយោជិត ចំនួន១៦ ០០៦នាក់ ស្រី៣១៩៤នាក់ដោយពួកគេទទួលបានរបបថែទាំសុខភាពហានិភ័យការងារនិងរបបសោធន។ ចំណែកក្រៅប្រព័ន្ធវិញដូចជាកម្មករសំណង់ដែលធ្វើការមិនទៀតទាត់អាចមកចុះឈ្មោះជាមួយប.ស.ស.បានដោយបង់ភាគទានដោយស្ម័គ្រចិត្តដូចបុគ្គស្វ័យនិយោជន៍ផ្សេងៗទៀតដែរដែលគិតត្រឹមថ្ងៃទី១៦កម្ភៈឆ្នាំ២០២៤ដូចគ្នាមានអ្នកធ្វើសំណង់ក្រៅប្រព័ន្ធចុះឈ្មោះប្រើ ប.ស.ស.ចំនួន ២ ៩៥៧ នាក់ ស្រី៤៣៦នាក់ខណៈមានអ្នកបម្រើការងារលើសេវាកម្សាន្ដទេសចរណ៍មានអ្នកចុះឈ្មោះប្រើប.ស.ស ចំនួន៣០៩៦នាក់ ស្រី២២៤៤នាក់។

លោកបានបញ្ជាក់ថា ចំពោះកម្មករសំណង់ក្រៅប្រព័ន្ធឬអ្នកបម្រើការងារលើសេវាកម្សាន្តទេសចរណ៍ទទួលបានការរបបថែទាំសុខភាពនៅតាមសេវាសុខាភិបាលដែលជាដៃគូរបស់ប.ស.សដោយឥតគិតថ្លៃនិងអត្ថប្រយោជន៍ផ្សេងៗទៀត។ប៉ុន្តែមិនទទួលបានរបបហានិភ័យការងារនិងរបបសោធនឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម