Connect with us

ព័ត៌មានជាតិ

គ្រួសាររងគ្រោះប្តឹងចៅអធិការវត្ត ករណីលួងលោមរំលោភក្មេងស្រី២នាក់ បានសម្រេចជាច្រើនដង

បានផុស

នៅ

គ្រួសាររងគ្រោះ ដែលជាអ្នកដាំបាយ និងរៀបចំនៅវត្តភ្នំកន្ធាយ ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានដាក់ពាក្យបណ្ដឹងប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ចំពោះករណីព្រះគ្រូចៅអធិការវត្តភ្នំកន្ធាយ បានរំលោភកូនស្រីរបស់ខ្លួនចំនួន២នាក់ ក្នុងនោះនកូនច្បងវ័យ១៤ឆ្នាំ និងកូនស្រីពៅវ័យ៩ឆ្នាំ ដោយបានសម្រេចជាច្រើនដង ជាថ្នូរនឹងការឱ្យប្រាក់បន្តិចបន្តួច។ បច្ចុប្បន្ន សំណុំរឿងនេះ នៅមិនទាន់មានពន្លឺដំណោះស្រាយនៅឡើយ ខណៈគ្រួសារជនរងគ្រោះប្តឹងទៅសមត្ថកិច្ចរយៈពេលជាង២ខែមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងពីអ្នកឃើញហេតុការណ៍ ឈ្មោះសាន ដែលជាអ្នករស់នៅជិតវត្ត បានអះអាងថា រូបលោកបានឃើញព្រះចៅអធិការវត្តភ្នំកន្ធាយ នៅជាមួយក្មេងស្រីកណ្ដាលព្រៃក្នុងស្ថានភាពអាក្រាតកាយនៅម៉ោងប្រមាណ១០ព្រឹក។

ជុំវិញការចោទប្រកាន់ពីគ្រួសាររងគ្រោះនេះ  ព្រះតេជគុណទឹម ហ៊ុន ដែលជាចៅអធិការវត្តភ្នំកន្ធាយ បានបដិសេធតាមទូរសព្ទថា ករណីនេះ គឺមិនពិតដូចការលើកឡើងនោះទេ។ ព្រះចៅអធិការទទួលស្គាល់ថា នៅពេលដែលមានគេប្រទះឃើញព្រះតេជគុណ នឹងក្មេងស្រីនៅជាមួយគ្នាតែពីរនាក់ក្នុងព្រៃក្បែរវត្តនោះ គឺរូបលោកពិតជានៅជាមួយគ្នាមែន តែការនៅជាមួយគ្នា គឺពួកគាត់នាំគ្នាទៅរកអុសទេ ហើយក៏គ្មានការប៉ះពាល់គ្នាដែរ។

សម្រាប់ករណីនេះ មេគណខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថា រឿងនេះ គឺជារឿងមិនពិតឡើយ ព្រោះករណីនេះអាចមានការរៀបចំឡើយ ដោយសារតែ ក្នុងជួរគណៈកម្មការវត្តភ្នំកន្ធាយ មានការបែកបាក់សាមគ្គីគ្នា។ចំពោះការលើកឡើងរបស់មេគណខេត្តព្រះវិហារដូច្នេះ ប្រធានគណៈកម្មាការវត្តភ្នំកន្ធាយ លោក វ៉ាន សុង បានច្រានចោលភ្លាម ដោយអះអាងថា គណៈកម្មការវត្តមិនមានចេតនាកាច់កុងណាមួយជាមួយលោកសង្ឃនោះទេ។

អនុប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ លោកស្រីផន កែវផុន  បានឲ្យដឹងថា ក្រោយកើតហេតុនេះ លោកស្រីបានទំនាក់ទំនងទៅជនរងគ្រោះ និងបានយកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើកោសល្យវិច្ច័យរួចហើយ។ តាមលិខិតកោសល្យវិច័យរបស់គ្រូពេទ្យ បានបង្ហាញថា ក្មេងស្រីរងគ្រោះពិតជាបានត្រូវគេរំលោភប្រដាប់ភេទពិតប្រាកដមែន ដោយមានរបួស និងទឹកមុខស្លេកស្លាំង។

បើតាម គ្រួសារជនរងគ្រោះបានឲ្យដឹងថា ករណីនេះ ពួកគាត់បានដាក់ប្តឹងទៅអធិការនគរបាលស្រុកគូលែន តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយរកយុត្តិធម៌ និងបានទាមទារសំណងចំនួន២០លានរៀល ក៏ដូចជាស្នើឱ្យសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យខាងលើទៅតាមផ្លូវច្បាប់។

ករណីនេះដែរ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងថា ករណីនេះលោកបានទទួលបណ្ដឹងរបស់ជនរងគ្រោះរួចហើយ ហើយក៏បានបញ្ជូនសំណុំរឿងនេះទៅខាងការីរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចហើយ។

ជុំវិញករណីខាងលើនេះដែរ «សារព័ត៌មានកម្ពុជាថ្មី» មិនអាចទាក់ទងសុំការពន្យល់ពីលោកស្នងការរងទទួលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃខេត្តព្រះវិហារ បានទេ នៅរសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំនេះ ដោយទូរស័ព្ទចូលជាច្រើនដងតែមិនមានអ្នកទទួល។ ក៏ប៉ុន្តែ «កម្ពុជាថ្មី» ទទួលបានចម្លើយពីមន្ត្រីតុលាការខេត្តព្រះវិហារថា ករណីបណ្ដឹងរំលោភសេពសន្ថវ:លើក្មេងស្រីនៅឃុំត្រយ៉ង់ ស្រុកគូលែន គឺនៅមិនទាន់ដល់ដៃតុលាការនៅឡើយទេ។

គួរឱ្យដឹងថា រហូតមកដល់ពេលនេះ ក្មេងស្រីទាំងពីរនាក់ដែលអាណាព្យាបាលពួកគេអះអាងថាត្រូវបានចៅអធិការរំលោភនោះ កំពុងស្ថិតក្នុងសភាពស្លេកស្លាំង។ ស្ថិតក្នុងសភាពស្លេកស្លាំងតែអាណាព្យាបាល នៅមិនទាន់មានលទ្ធភាពនាំកូនយកមកមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលនោះទេ៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៤ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម